ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
មន្ត្រីនគរបាល​នៅ​នាយកដ្ឋាន​ធ្វើលិខិត​ឆ្លងដែន (ប៉ាស្ព័រ) បាន​បាញ់​ទម្លុះ​រថយន្ត​របស់ខ្លួន អស់១១គ្រាប់ ដោយសារ​ខឹង​ម្ដាយ​ទៅរក​រឿងដល់កន្លែងផឹកស៊ី​នៅក្នុង​ហាង​ខារ៉ាអូខេ​យីហោ ពិភព​រាត្រី
Sun,18 November 2018 (Time 11:30 AM)
ដោយ ៖ Friday Daily News (ចំនួនអ្នកអាន: 1022នាក់)


ភ្នំពេញ៖  កាលពី​វេលា​ម៉ោងជាង១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បុរស​ម្នាក់ ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​មន្ត្រីនគរបាល​នៅ​នាយកដ្ឋាន​ធ្វើលិខិត​ឆ្លងដែន (ប៉ាស្ព័រ) បាន​បាញ់​ទម្លុះ​រថយន្ត​របស់ខ្លួន អស់១១គ្រាប់ ដោយសារ​ខឹង​ម្ដាយ​ទៅរក​រឿង ខណៈពេល​ខ្លួន​កំពុង​ច្រៀង​លេង​កម្សាន្ត​សប្បាយ​នៅក្នុង​ហាង​ខារ៉ាអូខេ​យីហោ “ពិភព​រាត្រី” ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ទួល​ស្វាយព្រៃ​ទី១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

 

មុនពេល​កើតហេតុ មន្ត្រីនគរបាល​ជា​ជនបង្ក​បាន​បើករថយន្ត​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​កណ្ដុរ​ប្រមេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2D-3913 មក​ចូល​ច្រៀង​ខារ៉ាអូខេ​នៅ​ហាង “ពិភព​រាត្រី” ខាងលើ។ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​លេចមុខ​ម្ដាយ ដោយបាន​ទៅរក​រឿង​ដល់​កន្លែង​តែម្ដង ធ្វើ​ឲ្យ​មន្ត្រីនគរបាល​រូបនោះ មានការ​ខឹងសម្បារ​នឹង​ម្ដាយ​យ៉ាងខ្លាំង ព្រោះ​ខ្លួន​កំពុង​រាំលេង​សប្បាយ​ជាមួយនាងៗ ហើយ​ស្ទុះ​ដើរ​ចេញមក​ខាងក្រៅ រួច​ធ្វើ​សកម្មភាព​ដក​កាំភ្លើង​បាញ់​សំដៅ​រថយន្ត​របស់ខ្លួន​អស់​ចំនួន១១គ្រាប់ បណ្ដាល​ឲ្យ​ធ្លុះ​កញ្ចក់​រថយន្ត​ផ្នែក​ខាងមុខ។ ដោយ​បង្ក​ការបាញ់បោះ​រួច ជនបង្ក​មិនបាន​នៅ​កន្លែងកើតហេតុ​នោះទេ ពោល គឺ​ទាំង​ម្ដាយ និង​កូន បានដាក់​មេ​ប្រូច​បាត់ស្រមោល ដោយ​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ។ ចំណែក​លោក យិន សាន្ត អធិការនគរបាល​ខ​ណ្ឌ​ចំការមន និង​កម្លាំង​នគរបាល ព្រមទាំង​កម្លាំង​អាវុធហត្ថ បាន​ចុះមក​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​តាម​ជំនាញ។

 

ក្រោយពេល​កើតហេតុភ្លាមៗ រថយន្ត​រង​ការបាញ់ប្រហារ​ដោយ​គ្រាប់កាំភ្លើង​របស់​មន្ត្រីនគរបាល​រូបនោះ ត្រូវបាន​ក្រុម​សន្តិសុខ​រុញចេញ​ទៅ​លាក់ទុក​នៅ​ចម្ងាយ​ប្រហែល១០០ម៉ែត្រ ពី​កន្លែង​បាញ់​នៅ​ចំណុច​មុខ​ខារ៉ាអូខេ “ពិភព​រាត្រី។ មន្ត្រី​អាវុធហត្ថ បញ្ជាក់ថា នឹងធ្វើ​ការស្រាវជ្រាវរ​ក​មន្ត្រីនគរបាល ដែលជា​ជនបង្ក​ការបាញ់បោះ​នោះ យកមក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
82 នាក់
ម្សិលមិញ :
857 នាក់
សប្តាហ៍នេះ :
5584 នាក់
ខែនេះ :
25483 នាក់
3 ខែនេះ :
72294 នាក់
សរុប :
1893720 នាក់