ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
បិទឃ្លាំង៩ទីតាំងក្នុងក្រុងប៉ោយប៉ែតបណ្តោះអាសន្ន ក្រោយរកឃើញថា បានលួចនាំចូលនិងរក្សាទុកទំនិញមិនបង់ពន្ធ (គេចពន្ធ)
Sat,03 November 2018 (Time 08:38 AM)
ដោយ ៖ friday daily news (ចំនួនអ្នកអាន: 2673នាក់)


ក្រុងប៉ោយប៉ែត÷ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ គយចល័តសាខាខេត្តបន្ទាយមានជ័យបានសហការណ៍ជាមួយគយចល័តក្នុងមូលដ្ឋាន កម្លាំងនគរបាល ព្រមទាំងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះឆែកឆេរឃ្លាំងស្តុកទំនិញមានរួមទាំងអស់៩ទីតាំង រកឃើញមានទំនិញជាច្រើនប្រភេទដែលនាំចូលមកពីប្រទេសជិតខាងដោយមិនបានបង់ពន្ធ(គេចពន្ធ) និងមួយចំនួនតូចបានបង់ពន្ធ ។

 

ការចុះឆែកឆេរតាមឃ្លាំងទាំង៩កន្លែងរបស់ក្រុមប្រតិបត្តិការចម្រុះនេះ គឺមានការសម្របសម្រួលដោយលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមដោយលោក ឈិន ទេពិរុណ ក្រឡាបញ្ជី ផងដែរ។

 

ក្រោយពីក្រុមប្រតិបត្តិការចម្រុះបានចុះឆែកឆេរនៅឃ្លាំង១កន្លែងនៅចំនុចខាងកើតវត្តស្រះត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានម្ចាស់ឈ្មោះថា វ៉ាន់ ណយ ភេទប្រុស អាយុ៤១ឆ្នាំ បានរកឃើញទំនិញមួយចំនួនដែលមិនបានបង់ពន្ធ(លួចនាំចូល)មានដូចជា ទឹកដោះគោឆៅរាប់ពាន់កេស អង្រឹងរាប់ពាន់និងទំនិញគេចពន្ធជាច្រើនប្រភេទទៀត បន្ទាប់ពីត្រួតពិនិត្យរួចសរុបឃ្លាំងមាន៩ទីតាំងក្នុងក្រុងប៉ោយប៉ែតត្រូវបានក្រុមប្រតិបត្តិការចម្រុះធ្វើការបិទបណ្តោះអាសន្ន រងចាំសម្រេចពេលក្រោយ  ។ បើតាមការសន្និដ្ឋានទំនិញគេចពន្ធទាំង៩ទីតាំងនេះសរុបជាទឹកប្រាក់រាប់មុឺនដុល្លា ដែលមិនបានបង់ពន្ធចូលរដ្ឋ។

 

ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតពិតជាសប្បាយចិត្តណាស់ក្រោយពេលក្រុមប្រតិបត្តិការចម្រុះដែលបានខិតខំប្រឹងប្រែងស្វែងរកឃ្លាំងបានជាច្រើនកន្លែងដែលលួចលាក់នាំចូលទំនិញគេចពន្ធនិងចាត់ការអោយពួកគាត់(ឈ្មួញ)ចូលខ្លួនទៅបង់ពន្ធ។

 

ជាចុងក្រោយយើងសង្កេតឃើញថា លោកព្រះរាជអាជ្ញរងបានផ្តាំផ្ញើទៅដល់ម្ចាស់ទីតាំងនីមួយៗកុំអោយប៉ះពាល់រឺធ្វើអោយរហែកដីការបិទឃ្លាំងបណ្តោះអាសន្នរបស់តុលាអោយសោះ បើមិនដូច្នេះទេលោកព្រះរាជអាជ្ញារងនិងចាត់ការតាមនីតិវិធីច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
544 នាក់
ម្សិលមិញ :
595 នាក់
សប្តាហ៍នេះ :
3541 នាក់
ខែនេះ :
20668 នាក់
3 ខែនេះ :
55543 នាក់
សរុប :
2649161 នាក់