ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
លោក អ៊ុក សុផល​ ​នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេ​ញ​ កំពុងរងការរិះគន់ថា ប្រព្រឹត្តិអំពើពុករលួយយ៉ាងពេញបន្ទុក
Tue,06 November 2018 (Time 12:40 PM)
ដោយ ៖ friday daily news (ចំនួនអ្នកអាន: 977នាក់)


រាជ​ធា​នីភ្នំពេញ​៖ នៅថ្មីៗនេះមានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងតាមប្រភពមួយចំនួនបានបង្ហោះអោយដឹងថា ចាប់តាំងពី ​លោក អ៊ុក សុផល​ បា​នមកកាន់​ដំ​ណែងជានា​យកទី​ចាត់កា​រហិរញ្ញវត្ថុសា​លា​រាជ​ធា​នីភ្នំ​ពេញ​អ​ស់រយះ​ពេលជិ​ត២​អណត្តិកន្លងផុតទៅបានធ្វើឲ្យមន្ត្រីរាជការ​ក្រោមឱវាទ នៅ​សា​លា​រាជធានី​ភ្នំពេញមិន​មាន​ការពេញចិត្ត​ទាល់តែ​សោះ​ដែល​មានឈ្មោះ​ អ៊ុក​ សុផល​ តែងតែ​ប​ង្ក​ព្យុះ​ភ្លៀង​ពេញ​រា​ជធា​នីភ្នំ​ពេញ​។

 

​ប្រភពបន្តថា មន្រ្តីនៅសាលារាជធានីភ្នំពេញសុំមិនបញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យដឹង​ថា​៖ សាលារាជធានីភ្នំពេញកាលពីជំនាន់លោក ​ប៊ុន​ សេរី ធ្វើជា​នាយក​ទីចាត់កា​រហិរញ្ញ​វត្ថុ​គឺមិ​នសូវប្រឹង​បូម​ដូច​លោក ​អ៊ុក សុផល ​នាយកចាត់ការហិរញ្ញបច្ចុប្បន្ននេះទេដូចករណីដេញថ្លៃគំរោងអ​ភិវឌ្ឍន៍​ហេដ្ឋារច​នាសម្ព័ន្ធ​ផ្លូវលូ​ សួនច្បារ ភ្លើងបំភ្លឺសាធាណះ ជាពិសេស គឺការ​កៀប​សង្កត់​ចំពោះ​អាជីវករ​ ក្រុមហ៊ុន ស្ថាប័ន​ឯកជន​ផ្សេងៗ នោះគឺ​ជាជំនាញរ​បស់​លោក អ៊ុក សុផល នេះ​តែម្ដង។

 

ប្រភពបន្តទៀតថា ចំណែកឯការរៀបចំគំរោងដោះដូរបង្គោលភ្លើង អំពូល​ភ្លើង រនាំងពុះចែកទ្រូងផ្លូវ គឺពូកែ​ផុត​លេខ​ព្រោះ​គំរោងមួយ​នេះគឺឆ្ងាញ់​ណាស់។ជាក់​ស្ដែងដូ​ចជាគំរោង​ស្ថាបនា​ផ្លូវបេតុង​ពីច្រមុះ​ជ្រូកស្ទឹង​មានជ័យ​ទៅ​ដល់រង្វង់​មូល​ថ្នល់​បំបែក​ខេត្តកណ្ដាល ​តាកែវ ដែល​តម្រូវ​អោយ​ក្រុមហ៊ុន​ ណឹម​ ម៉េងខូអិលធីឌី ជា​អ្នក​ទទួល​សាង​សង់គឺត្រូវមេ​ម៉ាយ​ លែង​បន្ត​មិនបានធ្វើ​អោយរួច​រាល់​ដូចដែល​បានចុះកិច្ចស​ន្យាជាមួយសា​លារា​ជធា​នីភ្នំពេញ​នោះទេ។ ទាំងនេះដោយសារតែពិបាករឿងលុយកាក់ដែរកា​ក់ដែ​លក្រុមហ៊ុនត្រូវ​បើក​ពីលោក អ៊ុក​ សុផល នាយ​កទីចាត់​ការហិ​រញ្ញវត្ថុ សាលារាជ​ធានីភ្នំពេញ​ឬមួយ​ពាក់ព័ន្ធ​ជាមួយនឹង​អំអើពុក​រលួយ​ដូច​ជា​កា​រកា​ត់​លុយឬត្រូ​វចំ​ណាយ​ថ្លៃទឹក​ប៊ិចរ​បស់ លោក​អ៊ុក សុផល ទើបអា​ចទទួល​បានហត្ថ​លេខា​ពីលោក អ៊ុក សុផល ដើម្បីអោយមន្រ្តីគ​ណនេយ្យ​អាច​ទៅ​បើក​លុយ​រត​នាគា​របាន​។

 

ពាក់​ព័ន្ធនឹ​ងអំ​អើពុក​រលួយ​នេះ​ដែរបើ​តា​បប្រពភ​ព័ត៌​មាន​ពីប្រធាន​អង្គភាព​ជំនាញ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាមមន្ទី​រក្រោ​មឱវាទ ​សាលារា​ជធានីភ្នំពេញ​បានរៀបរា​ប់ប្រាប់​អ្នក​សា​រព័ត៌​មាន​ថា៖ រាល់គំរោងទាំងអស់ដែលមន្ទីរទទួលបានកា​រអនុញ្ញា​តពី សាលារា​ជធានី​ភ្នំពេញ​ដើម្បី​យក​មក​អនុវត្ត​ពេលបើ​កលុយគឺ​ត្រូវ​ចំណា​យថ្លៃទឹ​កតែ​ យ៉ាងតិចបំផុតពី១០ទៅ១៥%សម្រាប់លោក អ៊ុក សុផល បើ​មិន​អញ្ជឹង​ទេ​ពេ​លចូល​ទៅសុំ​បើក​លុយ​ម្ដងៗពី​លោក អ៊ុក សុផល មិនព្រម​បើកទ្វារ​បន្ទប់​អោយចូ​លនោះ​ឡើយ​ហើយ​បើចូ​លជួប​ហើយ​គាត់ឆ្លើយ​ថា​រវល់​មេហៅ​ទៅជួបរួចក៏​ចេញ​ទៅបាត់ ធ្វើអោយ​ស្ទះការ​ងារគេរា​ប់​ខែ​ពិសេ​សកម្មករ​ដែលគ្នា​មានជី​វភាពខ្សត់​ខ្សោយ។

 

បើ​​តាម​ប្រភព​ព័ត៌មាន​សុំមិ​ន​ប្រាប់​ឈ្មោះ​​បានលួច​ខ្សឹបប្រាប់​ឲ្យដឹង​ថា៖ពាក់ព័ន្ធនឹង​គំរោង​ចំណាយ​មួយចំ​នួន​សម្រាប់ការសា​ងសង់ផ្លូវ​លូបង្គោ​ល​ភ្លើងអំពូល ភ្លើងស្មៅ ផ្កានិយាយអោយ​ចំគឺគ្រឿង​លំអរទី​ក្រុង​តែម្ដង​ដែល​លោក អ៊ុក សុផល រួម​ជាមួយ​លោកប្រ​ធានមន្ទីសា​ធារណះ​ការ រាជ​ធានីភ្នំពេញ​នឹងក្រុម​ហ៊ុន​ដែលទទួល​ម៉ៅការធ្វើ​ជាអ្នករៀប​គំរោងក្នុងកា​រដាក់តម្លៃ​សម្រាប់​ចំណាយ​ដើម្បីបា​នការឯ​កភាព​ពីប្រមុខ​រាជរដ្ឋាភិ​បាល មួយវិ​ញ​ទៀតក​រណីដែ​លប្រជាព​លរដ្ឋលែង​បោះឆ្នោតជូន​គណះបក្សប្រជា​ជនកម្ពុជា​នោះ​មិនមែ​នគេស្អប់​បេក្ខជ​ន​ចៅសង្កាត់​នោះ​ទេ​នេះ​មកពីទង្វើម​ន្រ្តីដូចជា​លោក អ៊ុក សុផល នេះឯង​បានធ្វើអោយ​ដំណឹងឬ​ព័ត៌​មានដែល​លោក អ៊ុកសុផល កាត់លុយ​ពីប្រធានអង្គភា​ពជំនា​ញឬដ​ល់កូនៗ​រប​ស់ពួក​គេដូ​ច្នេះកូន​ៗទាំង​នោះពេ​លទៅរៀ​នវាយក​ពាក្យ​ទាំង​នោះ​ទៅប្រាប់​តៗគ្នា​។

 

ជុំវិញ​ព័ត៌​មានខាង​លើបើ​តាម​ក្រុមអ្នក​តាម​ដាន​(ជាពិ​សេសអ្នក​សារព័ត៌​មាន)​បានជជែ​កគ្នានៅ​តុកា​ហ្វេថា​ចំពោះករ​ណី​លោក អ៊ុកសុផល ​នាយកទី​ចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានីភ្នំ​ពេញ​មានតែឯ​កឧត្តម​ទេ​សរដ្ឋមន្រ្តី ឱម​ យិនទៀង ទេ​ទើបអា​ចចាត់​ការបា​នបើមិ​នអញ្ចឹង​ទេយើ​ងរង់​ចាំ​មើល រច​កា​ល​ឯក​ឧត្តម ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ​ថ្មីនេះ​ថា​តើហ៊ាន​មាន​ចំណា​ត់​ការជាមួយ​លោក អ៊ុក សុផល ដែរឬអត់?។​

 

ពាក់ព័ន្ធទៅនិងបញ្ហាដូចខាងលើអង្គភាព FRIDAY DAILY NEWS យើងមិនអាចស្វែងរកការបំភ្លឺពីលោក អ៊ុក សុផល នាយកចាត់ការហិរញ្ញវត្ថុសាលារាជធានាភ្នំពេញបាននោះទេ ព្រោះគ្មានលេខទូរស័ព្ទ អង្គភាពយើងរងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

 

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
687 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
5044 នាក់
ខែនេះ :
17939 នាក់
3 ខែនេះ :
65705 នាក់
សរុប :
2738201 នាក់