ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ដើម​កញ្ឆា ៣៥៦៩ដើម​ ត្រូវបានដុតកម្ទេចចោល
Thu,08 November 2018 (Time 01:19 PM)
ដោយ ៖ Friday Daily News (ចំនួនអ្នកអាន: 3034នាក់)


ខេត្តពោធិ៍សាត់៖ នៅ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុច​ទ្រូង​ខ្លា ស្ថិត​ក្នុងភូមិ​តាំងគោក ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

 

ដោយមាន​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រស់ ប៊ុន​ណាន ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ប្រមាណ​ជិត ២០នាក់​សហការ​ជាមួយ​អាជ្ញាធ រ​ឃុំ​តា​លោ ភូមិ​តាំងគោក ចុះ​កម្ទេច​ការ​លួចលាក់​ដាំ​ដុះ​ដំណាំ​កញ្ឆា​ចំនួន ៣៥៦៩ដើម។

 

ប្រតិបត្តិការ​នេះ កម្លាំង​បានធ្វើការ​កម្ទេច​ការដាំ​ដុះ​ដំណាំ​កញ្ឆា​បាន​ចំនួន ១០កន្លែង មាន​ចំនួន ៧៩រង ស្មើនឹង​ចំនួន ៣៥៦៩ដើម ក្នុងនោះ​ដើម​កញ្ឆា​ចាស់​ឡើង​គុល្លី​ចំនួន ២៥៨៦ដើម ទើប​ដាំ​ថ្មី​ចំនួន ៩៨៣ដើម និង​វត្ថុតាង​មួយចំនួនទៀត​រួមមាន ម៉ា​ស៊ីន​បូមទឹក​ម៉ាក ហ៊ី​ណូ​តា ព​ណ៏​ក្រហម ចំនួន ១គ្រឿង​ត ទុយ​យោ​ជ័រ​ចំនួន ៦ដុំ ក្នុង ដុំៗមាន​ប្រវែង​ចំនួន ៥០ម៉ែត្រ ធុង​បាញ់ថ្នាំ​ចំនួន ១គ្រឿង អាវុធ​កែច្នៃ(កាំភ្លើង​ស្នប់)ចំនួន ២ដើម និង​កញ្ឆា​ស្ងួត​ទម្ងន់​ចំនួន ៥គីឡូក្រាម​ផងដែរ។ កញ្ឆា​ត្រូវបាន​កំទេច​ខ្លះ​គេ​ដាំ​នៅ​លើដី​ឈ្មោះ នូវ នឿន ភេទ​ប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​ថ្មី ឃុំ​តា​លោ ស្រុក​បាកាន និង​ខ្លះទៀត​គេ​ដាំ​នៅលើ​ដីចំការ​អ្នកផ្សេង​ក្បែ​គ្នា​នោះ ហើយ​អ្នក​ដាំ​ដើម​កញ្ឆា​នេះ​មានឈ្មោះ រ៉ី ភេទ​ប្រុស មកពី​ខេត្តតាកែវ(រត់គេចខ្លួន)។

 

វត្ថុតាង​ដើម​កញ្ឆា​ទាំង​ចំនុច ៣៥៦៩ដើម​បានសម្រេច​ដុត​កំទេចចោល​នៅ​នឹង​ក​ន្លែ ចំណែក​សម្ភារផ្សេងៗបាន​យកទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន ករណី​ខាងលើ​សម​ត្ត​កិច្ច​នគរបាល​នៅ​បន្តធ្វើ​ការស្រាវជ្រាវ​នៅឡើយ ហើយនឹង​បន្ត​ហៅ​ម្ចាស់​ដីចំការ​ជួល​ឈ្មោះ នូវ នឿន ធ្វើការ​សួរនាំ​ទៀត ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
551 នាក់
ម្សិលមិញ :
595 នាក់
សប្តាហ៍នេះ :
3548 នាក់
ខែនេះ :
20675 នាក់
3 ខែនេះ :
55550 នាក់
សរុប :
2649168 នាក់