ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ពិតជាសាហាវ! បុរសម្នាក់បើករថយន្តឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿងទៅបុកបង្គោលឡាក់បាក់អស់៤ដើម និងដើមឈើ១ដើមបណ្ដាលឲ្យក្រឡាប់ឆាបឆេះរថយន្ដយ៉ាងសន្ធោសន្ធៅ
Thu,08 November 2018 (Time 01:35 PM)
ដោយ ៖ Friday Daily News (ចំនួនអ្នកអាន: 1108នាក់)


ភ្នំពេញ៖បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តស៊េរីនើបម៉ាកឡង់គ្រីស័រមួយគ្រឿងជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបែកអស់មួយផ្ទាំងរួចរេចង្កូតឆ្លងមកផ្លូវម្ខាងទៀតជ្រុលទៅបុកបង្គូលឡាក់បាក់អស់៤ដើមនិងដើមឈើ១ដើមទៀតធ្វើឲ្យរថយន្តបង្ករក្រឡាប់ផ្ងាជើងម្ខាងនិងឆ្លងចរន្តអគ្គីសនីឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍កាលពីវេលាម៉ោង១០និង ៣០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខវិទ្យាល័យជាស៊ិមសាមគ្គី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
 
តាមប្រភពពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រីស័រពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AV-0097 បានធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើដោយសារផ្លូវកោងផងលឿនផងក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបណ្តាលឲ្យបែកអស់មួយផ្ទាំងហើយរថយន្តបង្កមិនទាន់អស់ល្បឿនបានឆ្លងមកផ្លូវម្ខាងទៀតជ្រុលទៅបុកបង្គោលឡាក់នៅរបងសាលាសាមគ្គីបាក់អស់៤ដើមនិងដើមឈើ១ដើមទៀតបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងម្ខាងឆ្លងចរន្តអគ្គីសនីឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដងធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅម្តុំកន្លែងកើតហេតុចុះមកជួយនិងយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់អស់២បំពង់នៅមិនរលត់ទើបបានរាយការណ៍ទៅសមត្ថកិច្ចយករថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ដោយមានរថយន្តចំនួន៣គ្រឿងមកដល់និងបានប្រើប្រាស់ទឹកអស់១គ្រឿងទើបបានរលត់ទៅវិញទាំស្រុង។ ចំណែករថយន្តបង្កខូចខាតទាំងស្រុងសល់តែទួកម៉ាសុីន។ ចំណែកម្ចាស់រថយន្តបង្កគេចខ្លួនបាត់ពីកន្លែងកើតហេតុ ដោយមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។
 
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
179 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4445 នាក់
ខែនេះ :
17385 នាក់
3 ខែនេះ :
65209 នាក់
សរុប :
2738255 នាក់