ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
អាវុធហត្ថបានបញ្ជូន ជំទាវ លី អ៊ុំអេង ទៅតុលាការករណីចេញមូលប្បទានបត្រ គ្មានសាច់ប្រាក់
Fri,09 November 2018 (Time 11:24 AM)
ដោយ ៖ Friday Daily News (ចំនួនអ្នកអាន: 1099នាក់)


ភ្នំពេញ៖នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនខ្លួនលោកស្រី លី អ៊ុំអេង ទៅកាន់សាលាដំបូងរាជធានភ្នំពេញដើម្បីបន្តចាត់ការតាមច្បាប់ បន្ទាប់ពីចាប់ខ្លួននៅឯខេត្តសៀមរាប ក្រោមការចោទប្រកាន់ពីបទ (មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន)។ សំណុំរឿងស្ត្រីអ្នកមានទ្រព្យធន កំពុងស្ថិតក្នុងចំណាត់លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
 
បើតាមមន្ត្រីអាវុធហត្ត លោកស្រី លី អ៊ុំអេង កំពុងរងការចោទប្រកាន់ផងដែរ ពាក់ព័ន្ធនឹងករណីរំលោភដី ប្រជាពលរដ្ឋ ៩គ្រួសារ នៅខេត្តសៀមរាប។ សមត្ថកិច្ចចាប់ខ្លួនលោកស្រី នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
 
ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពី លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។
 
បើតាមដីកាតុលាការ, មុនពេលចាប់ខ្លួន ចំពោះករណីនេះគឺលោកស្រី លី អ៊ុំអេង បានគេចខ្លួនមិនទទួលខុសត្រូវ នៅពេលដែលសមត្ថកិច្ច បានទៅដល់គេហដ្ឋានរបស់លោកស្រី។
 
សូមបញ្ជាក់ថា នាពេលកន្លងទៅមានប្រជាពលរដ្ឋចំនួន៨គ្រួសារ បានចោទលោកស្រី លី អ៊ុំអេង ថារំលោភយកដីរបស់ពួកគាត់ប្រមាណជាង១០ហិកតា នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ ពលរដ្ឋទាំងនោះបាននាំគ្នាធ្វើការអំពាវនាវឱ្យលោក ជា សុផារ៉ា​ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ដល់ពួកគាត់ផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
196 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4462 នាក់
ខែនេះ :
17402 នាក់
3 ខែនេះ :
65226 នាក់
សរុប :
2738272 នាក់