បុរសជនជាតិចិនម្នាក់ធ្លាក់ពីលើអាគារជាន់ទី០៨បណ្តាលអោយស្លាប់ភ្លាមៗ
ក្រុងប៉ោយប៉ែត៖ មុននេះបន្តិចមានករណី បុរសម្នាក់ បានធ្លាក់មកពីលើ អាគារ០៨ជាន់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ដែលហេតុការណ៍នេះបានកើតឡើង នៅយប់ថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៤០នាទី ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត។
បើតាមសមត្ថកិច្ច ការពារព្រំដែនលេខ៩១១ បានប្រាប់ឱ្យដឹងថា៖ មានជនជាតិចិនម្នាក់ បានធ្លាក់ពីលើអគារជាន់ទី០៨ ស្លាប់ភ្លាមៗ មានឈ្មោះ ស៊ាង ជាងស៊ាន (ZHANG
JIANGSHAN) ភេទប្រុស អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខៈE92895358) ស្នាក់នៅបន្ទប់លេខៈ៧០៧ អគារ F3 ជាន់ទី៨ របស់ក្រុមហ៊ុនកាស៊ីណូផ្កាយ៥ ។
លោកបានបន្តទៀតថា៖ ភ្លាមនោះកម្លាំងប៉ុស្តិ៍បឹងសាគូ បានចុះមកដល់កន្លែងកើតហេតុ សហការណ៍ ជាមួយកម្លាំងចំរុះ ការពារកន្លែងកើតហេតុ តាមការពិនិត្យ និងធ្វើ កោសល្យវិច្ឆ័យ ពីកម្លាំងជំនាញបញ្ជាក់ (រងចាំកម្លាំងជំនាញស៊ើប អង្កេត)។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ខាងសារព័ត៌មានយើងនៅ ពុំទាន់ដឹងពីមូលហេតុអ្វី ទើបបណ្តាលឱ្យ បុរសជនជាតិចិនម្នាក់នេះ ដាច់ចិត្តលោតសម្លាប់ខ្លួន ដោយមិនដឹងពីមូលហេតុនៅឡើយ រឺអាចមានអ្វីនៅពីក្រោយខ្នង នៃរឿងនេះរឺយ៉ាងណា?