លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩
បន្ទាយមានជ័យ÷ថ្ងៃសុក្រ ០៧កើត ខែមិគសិរ ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការការងារមួយចំនួនរួមមាន ៖
-ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃថ្នាំជក់
-ផ្សព្វផ្សាយជំនាញការងារបុគ្គលិក
-ផ្សព្វផ្សាយជំនាញការងារបច្ចេកទេស
-ផ្សព្វផ្សាយជំនាញការងារបញ្ជូនសារ
ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩នេះគឺក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ និងនាយទាហាន សរុបទាំអស់ចំនួន ៩២នាក់ ។
ជាកិច្ចបញ្ចប់នៃកម្មវិធី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់លើ ជាពិសេសមេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ត្រូវផ្សព្វផ្សាយបន្តដល់កងកម្លាំងក្រោមឱវាទ នូវរាល់ខ្លឹមសារដែលបានផ្សព្វផ្សាយក្នុងអង្គប្រជុំនាថ្ងៃនេះផងដែរ៕