ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
បែកធ្លាយ​ វីដេអូ​ ប៉េអ៉ឹមខេត្តកំពង់ឆ្នាំ​ង​ជំរឹត​យកលុយគេ​
Mon,07 October 2019 (Time 12:07 PM)
ដោយ ៖ Friday Daily News (ចំនួនអ្នកអាន: 1373នាក់)


មន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ ចាប់ឡានអត់ពន្ធ​ជំរឹត​យកលុយគេ​ ៥០០០​ដុល្លារ​ ទេីបដោះលែង​

មានវីដេអូ​ ប្រគល់​ទទួល​លុយ​

ប្រជាជន​ម្នាក់​ដែលជិះរថយន្ត​ Lexus RX 330 ពណ៌​ស​ អត់ពន្ធ​ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ ចាប់ឃាត់កាលពីថ្ងៃទី​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ កន្លង​មក​ ជំរិត​ទារ​ប្រាក់​ ៥០០០​ ដុល្លារ​ ទេីបដោះលែង​ ។ ម្ចាស់​រថយន្ត​បានអោយដឹងថា​ គ្រួសារ​គាត់បានយកលុយចំនួន​ ៥០០០​ ដុល្លារ​ ទៅអោយឈ្មោះ​ ឡុន​ ឡន​ យកទៅអោយ​ លោក​ លឹម​ ហាក់​ ។ លុះពេលលោក​ លឹម​ ហាក់​ ទទួល​បាន​លុយហេីយ​ ទេីបដោះលែងម្ចាស់រថយន្ត​ និង​ រថយន្ត​ វិញ​ ។ ដោយរងការឈឺចាប់​ ម្ចាស់​រថយន្ត​បានថត​វីដេអូ​ ពេល​ប្រគល់​លុយទុកជាភស្តុតាង​ ដេីម្បីទុកប្ដឹងអំពីហេតុការណ៍ចាប់ជំរឹតនេះ​ ។​

បញ្ជាក់​ បន្ទាប់​មករថយន្ដ​អត់ពន្ធ​នោះ​ ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ឈ្មោះ​ ម៉ៅ​ ទិញយកទៅប្រេីតែម្ដង​ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
387 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4744 នាក់
ខែនេះ :
17639 នាក់
3 ខែនេះ :
65405 នាក់
សរុប :
2737776 នាក់