ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សិប្បកម្មយីហោ សេរ៉ាម៉ិច នៅភូមិបាញ់ឆ្គោល ខេត្តកំពង់ឆ្នាំង ទទួលការគាំទ្រច្រើនពីអតិថិជនជាតិ និង អន្តរជាតិ
Di,10 Dezember 2019 (Time 05:24 )
ដោយ ៖ (ចំនួនអ្នកអាន: 1186នាក់)


ខេត្តកំពង់ឆ្នាំង÷ ម្ចាស់សិប្បកម្ម ផលិតសេរ៉ាម៉ិច ក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរបានប្រាប់អ្នកសារព័ត៌យើងថា៖ បច្ចុប្បន្នមុខរបររបស់គាត់បានរីកចំរើនច្រើនណាស់ ដោយមានអតិថិជនគាំទ្រជាច្រើន ពិសេសគឺក្រសួងពាណិជ្ជកម្ម ដែលតែងតែមកនាំផលិតផលរបស់គាត់ទៅតាំងលក់លើទីផ្សារ ការតាំងពិពណ៌ នានា ដែលធ្វើឱ្យកាន់តែមានគេបានស្គាល់នូវស្នាដៃខ្មែរផលិតពីសេរ៉ាម៉ិចរបស់គាត់ ។ 

ស្ត្រីឈ្មោះ យុង សុខា ម្ចាស់សិប្បកម្ម ផលិតសេរ៉ាម៉ិច នៅភូមិឃុំខាងលើ បានឱ្យដឹងថា៖ បច្ចុប្បន្ន មានអតិថិជន ជាច្រើនមាននៅខេត្តបាត់ដំបង សៀមរាប និងរាជធានីភ្នំពេញជាដើម បានកុំម៉ង់ទិញផលិតផលសេរ៉ាម៉ិចរបស់គាត់ ហើយគាត់បានវេចខ្ចប់ផ្ញើរទៅស្ទើររៀងរាល់ថ្ងៃ ។

ចំណែកម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ក៍បានមកកុំម៉ងទិញ ប្រដាប់ដាក់ដុតប្រេងក្រអូប និងខ្លះទៀត ក៍បានមកកុំម៉ងអោយគាត់ធ្វើប្រដាប់ដាក់អំពូលភ្លើងសម្រាប់ដាក់តាមផ្ទះសំណាក់ តាមភោជនីយ៍ដ្ឋានផងដែរ ។

ដោយឡែកក៍មានជនបរទេសមកកុំម៉ង់អោយគាត់ធ្វើចាន ដាក់ពណ៌របៀបចានបុរាណ និងកែវដែលមានសរសេរ អក្សរខ្មែរ ទៀតផង ព្រោះពួកគាត់ចូលចិត្តណាស់ក្រៅពីនោះក៍មានអ្នកកុំម៉ង់ធ្វើជារូបសត្វ ឬអ្វីផ្សេងទៀត គាត់ក៍អាចធ្វើបានដែរអោយតែមានគំរូ គាត់ធ្វើបានទាំងអស់។

សព្វថ្ងៃនេះ ខាងមន្ទីរពាណិជ្ជកម្ម បានយកចិត្តដាក់ខ្លាំងណាស់ ដោយតែងតែយករូបគាត់ និងផលិតផលទៅដាក់តាំងពិពណ៌លក់ដូរនៅតាមបណ្តាខេត្តនានា នៅពេលមានការដាក់តាំងពិពណ៌ភូមិមួយផលិត ផលមួយជាដើម ហើយនៅប៉ុន្មានថ្ងៃខាងមុខនេះ គ្រួសារគាត់ និងនាំផលិតផលសេរ៉ាម៉ិច ទៅតាំងនៅ កោះពេជ្រ រាជធានីភ្នំពេញ ជាថ្មីទៀត (ធ្លាប់ទៅ២-៣លើកហើយ) ។

ដោយឡែកបុរសឈ្មោះ សំ សំណាង ដែលត្រូវជាប្តីបានអោយដឹងថា៖ ដើម្បីឱ្យផលិតផលពីដីឥដ្ឋ កើតជាសេរ៉ាម៉ិចបាន មុនដំបូងយើងយកវត្ថុដែលយើងធ្វើមាន កែវ ចាន ថូ ពែង ប៉ាន់ ជាដើមទៅដុតលើកទី១ មានកំរិតកំដៅ៨០០អង្សា ដូចជាការដុត ក្អម ឆ្នាំង ដែរ ដោយបានក្លាយជា (ផតធឺរី )។លុះដល់ដុតដំណាក់កាលទី២ ដែលត្រូវលាយថ្នាំពណ៌ផ្សេងៗដែលយើងចង់បានត្រូវប្រើភ្លើងកំដៅរហូតដល់ ១២០០អង្សា ទើបក្លាយជាសេរ៉ាម៉ិច។ចំពោះការដុតលើកទី២នេះ ជួបការលំបាកណាស់ ដូចជាការ លាយថ្នាំមិនត្រូវ ដុតទៅខូច ចេញពណ៌មិនល្អ ឬ ទឹកថ្នាំពណ៌ ដើរមិនសព្វកន្លែងជាដើម  នេះជាការខាតបង់ ។ 

បុរសម្ចាស់សិប្បកម្មបានបញ្ជាក់ចុងក្រោយថា៖ ការផលិតសេរ៉ាម៉េចជួបការលំបាកច្រើនណាស់ មានដូចជាការវ៉ៃដី  រែងយកដីហ្មត់  ការស្មូនឱ្យចេញរូបរាងដែលយើងចង់បាន និងការដុត ដាក់ពណ៌ជាដើម។ទម្រាំគាត់បានសម្រេច និងទទួលជោគជ័យ ដូចសព្វថ្ងៃ គឺមានការខូចខាត និងចំណាយពេលច្រើនណាស់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
239 នាក់
ម្សិលមិញ :
857 នាក់
សប្តាហ៍នេះ :
5741 នាក់
ខែនេះ :
25640 នាក់
3 ខែនេះ :
72451 នាក់
សរុប :
1893877 នាក់