ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សមត្ថកិច្ចថៃឆែក​ឆេរឃ្លាំង​ឈើគ្រញូងមួយ​កន្លែង​ដ៏ធំជិតផ្សាររុងក្លឿប្រទេស ថៃ ក្បែច្រកទ្វារអន្តរជាតិប៉ោយប៉ែត ..!
Mo,30 Dezember 2019 (Time 09:41 )
ដោយ ៖ Friday Daily News (ចំនួនអ្នកអាន: 1452នាក់)


បន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បាន​ឱ្យដឹង​ថា -កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៩ មន្ត្រី​អភិរក្ស​ព្រៃឈើ​សហការ​ជាមួយ​ទាហាន​ឈុត​ខ្មៅ​ថៃ​កង​រយ​លេខ​.១២០១ .ប្រចាំ​ស្រុក​អរញ្ញ ខេត្ត​ស្រះ​កែវ បាន​ធ្វើការ​ឆែកឆេរ​ឃ្លាំង​​មួយ​កន្លែង​នៅ​ជិត​ផ្សាររុង​ក្លឿ​ (​ផ្សារ​ឥណ្ឌូចិន​) ជិតច្រកទ្វារអន្តរជាតិប៉ោយប៉ែត ​រក​ឃើញ​ឈើ​គ្រញូង​ជា​ច្រើន​តោន​ មាន​តម្លៃ​
រាប់លានបាត​.។

តាម​ប្រភព​ពី​ទឹកដី​ថៃ​ប្រាប់​ឱ្យ​ដឹង​ថា ឈើ​គ្រញូង​ទាំងនេះ​គេ​លាក់​ទុក​ដើម្បី​ដឹក​ចេញ​លក់​ឲ្យ​ឈ្មួញ​ខ្មែរ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​មិនដឹង​ថា​នាំ​ចូល​តាម​ច្រក​ណា​ឡើយ ខណៈ​ប្រភព​ថា​ពេល​ខ្លះ​ឈើ​គ្រញូង​ត្រូវ​ឈ្មួញ​លួច​ដឹក​ពី​ថៃ​បង្កប់​តាម​រទេះ​ទំនិញ និង​ប្រហិត​ ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែតផង​ដែរ​។

ទោះបីជា​យ៉ាងណា ករណី​លួច​ដឹកឈើ​គ្រញូង​បង្កប់​តាម​រទេះ​ចេញពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នេះ កន្លង​មក​ត្រូវ​មន្ត្រី​ជំនាញ​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឆែកឆេរ​ចាប់​បានជា​បន្តបន្ទាប់​ផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
943 នាក់
ម្សិលមិញ :
2385 នាក់
សប្តាហ៍នេះ :
6423 នាក់
ខែនេះ :
26005 នាក់
3 ខែនេះ :
72363 នាក់
សរុប :
1889079 នាក់