ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
លោក គង់ ក្រឹង មានអំនាចធំប៉ុនមហាមេឃម៉ែនទេ? ទើបលោកអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធមិនហ៊ានបង្រ្កាប
Sat,02 February 2019 (Time 12:28 PM)
ដោយ ៖ Friday Daily News (ចំនួនអ្នកអាន: 1104នាក់)


ខេត្តក្រចេះ ៖ ប្រភពព័ត៌មានច្បាស់ការ​ ចេញពីពលរដ្ឋសុីស្នួលដឹកបទល្មើសព្រៃឈើ​ តាមម៉ូតូ រុឺម៉ក​ និងតាមរថយន្ដតូចធំ​ ដែលដឹកបទល្មើសព្រៃឈើ​ យកទៅលក់ឲ្យមេឈ្មួញមេឧក្រិដ្ឋកម្មព្រៃឈើឈ្មោះ​ គង់ ក្រឹង​ នៅចំណុចបង្គោលលេខ៦៨​ ព្រំដែនចំណុចដេ៣​ និងចំណុចក្រោលគោ ត្រពាំងស្រែ វ៉ាលឺ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ហើយលោកគង់ ក្រឹង បានលក់បន្តទៅឲ្យឈ្មួញវៀតណាម១ថ្ងៃមិនក្រោម១០ឡានយីឌុបនោះទេ។ លោក​ គង់ ក្រឹង​ មិនត្រឹមតែរកសុីឈើទេ ហ៊ានរកសុី​នូវឥវ៉ាន់គេចពន្ធគ្រប់ប្រភេទ​ ពីប្រទេសវៀតណាម ដោយយកស្តុកទុក​ នៅឃ្លាំងខាងក្រោយផ្ទះលោក​ គង់ ក្រឹង​ ផ្ទាល់​ នេះជាទង្វើដែលរដ្ឋមិនអាចទទួលយកបាន។


ប្រភពបន្តថាលោក គង់ ក្រឹង​ មានមេការដ៏ជំនិតៗ គឺមេការទី១.ឈ្មោះ​ ហុីម ម៉ាត់ ជានិពន្ធនាយកឲ្យការសែតដំណឹងថ្ងៃនេះ និងមេការទី២.ឈ្មោះ​ ហុីម សំអាត (កាន់កាតការសែតនគរមាស)។ អ្នកទាំងពីរជាអ្នកសារព័ត៌មាន​ បែរជាមកកាង​ និងរត់ការឲ្យលោក​ គង់ ក្រឹង​ ដែលជាមេឈ្មួញឈើ​ ដ៏ធំប្រចាំស្រុកស្នួលទៅវិញ ភ្លេចគិតថា​ ខ្លួនកំពុងប្រាសចាកវិជ្ជាជីវ: និងក្រមសីលធម៌​ អ្នកសារព័ត៌មានហើយ។ តើលោកចាងហ្វាងរបស់គាត់​ ទាំងពីរនាក់នេះ បានដឹងថា​ កូនចៅរបស់ខ្លួន​ កំពុងកាងបទល្មើសព្រៃឈើឲ្យលោក​ គង់ ក្រឹង​ ដែរឬទេ​ ហើយឥឡូវកំពុងល្បីឈ្មោះបោះសម្លេងយ៉ាងខ្លាំងតែម្ដង?

ពលរដ្ឋបានលើកឡើងថា​ សូម្បីខាងអាជ្ញាធរស្រុក ខេត្ត  និងសមត្ថកិច្ច ព្រមទាំងជំនាញពាក់ព័ន្ធនៅក្នុងស្រុកស្នួល ខេត្តក្រចេះ​ ក៏មិនមានអ្នកណាម្នាក់ហ៊ានទៅក្បែរឡើយនេះហើយក៏ដោយសារឥទ្ធិពលលុយដុល្លា​ បានបិទមាត់អស់ហើយរឺយ៉ាងណា ឬមួយក៏ខ្លាចនឹងអំណាចលោក គង់ ក្រឹង មេឧក្រិដ្ឋកម្មព្រៃឈើម្នាក់ទេដឹង ។

ពលរដ្ឋ​​នៅស្រុកស្នួល​ ខេត្តក្រចេះ បានធ្វើការរិះគន់ទៅលើខាងអាជ្ញាធរ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ​ គ្រប់ស្ថាប័នថា​ អសមត្តភាព ហើយក៏ជាប្រភេទមន្ត្រីគ្រាប់ល្ពៅស្ងោដែរ ក្នុងនោះផងពលរដ្ឋក៏បានលើកឡើងថែមទៀតថា គួរតែដល់ពេលសម្តេចតេជោ ហ៊ុន សែន កាត់សាច់ស្អុយ និងដកមន្ត្រីគ្រាប់ល្ពៅស្ងោចោលហើយ។ ជុំវិញរឿងរ៉ាវមួយនេះអង្គភាព ហ្រ្វាយដេ ដេលីញូ យើងរងចាំការបកស្រាយបំភ្លឺពីស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ប្រសិនឯកឧត្តម ស្ថាប័នពាក់ព័ន្ធ រឺសាមីខ្លូនយល់ឃើញថា មិនពិតដូចការចោទប្រកាន់ខាងលើ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
687 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
5044 នាក់
ខែនេះ :
17939 នាក់
3 ខែនេះ :
65705 នាក់
សរុប :
2738212 នាក់