ខេត្តបាត់ដំបង៖ ទឹកស្ទឹងសង្កែ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ ហក់ឡើងខ្ពស់ខ្លាំងបង្កអោយជន់លិចដល់វេទិកា និង ច្រាលចេញ ចូលតាមតំបន់មួយចំនួនក្នុងក្រុង ទិតភាពទាំងនេះជាស្ថានភាពការជន់លិចដោយសារទឹកភ្លៀង ធ្វើអោយក្នុងទីរួមខេត្តបាត់ដំបង ទឹកលិចជាច្រើនភូមិ-សង្កាត់។ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក ឧតុនិយមខេត្តបាត់ដំបង បានអោយសារព័ត៌មានយើងដឹងថា៖ ដោយសារមានភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើ នៃស្រុកសំឡូត ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី១៥-១៦ កាលប៉ុន្មានថ្ងៃមុន បណ្តាលអោយទឹកនៅអាងស្តុកទឹកទំបន់ពហុបំណងសេកសក ទឹកហក់ឡើងខ្លាំង ទើបខាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បង្ខំចិត្តបើកទ្វារទឹក ដើម្បីកែបម្រួលស្ថានភាព បង្ហូរទឹកមកតាមដងស្ទឹងសង្កែ។ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក បានអោយដឹងទៀតថា៖ ក្នុងខេត្តបាត់ដំបងយើងនេះ ស្ថានភាពទឹកលិច មានចំនួន ៥ ភូមិ/សង្កាត់ ហើយភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តដំបង នៅចំកណ្ដាលក្រុង (ជាសង្កាត់ដែលមានការលិចច្រើនជាងគេ)។ លោកបានបញ្ជាក់អោយដឹងថា៖ សង្កាត់ចំនួន ៤ ទឹកលិចតិចទួចមានដូចជាៈ (សង្កាត់ចំការសំរោង សង្កាត់រតនៈ សង្កាត់ព្រែកព្រះស្ដេច និង សង្កាត់វត្តគរ) ដែលជាសង្កាត់នៅតាមដងស្ទឹងសង្កែ តែមិនសូវលិចច្រើនដូចសង្កាត់ស្វាយប៉ោនោះទេ ជាពិសេសនៅជុំវិញផ្សារបឹងឈូកតែម្ដង។ អាស្រ័យដូចនេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក ឧតុនិយមខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំអស់ សូមមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះខ្សែភ្លើង ជះវាងមាន ហានិភ័យកើតឡើងដោយយថាហេតុ សូមរៀបចំទុកដាក់អោយបានស្រួលបួល និង ជួយផ្ដល់ដំណឹងនេះ អោយបានដល់ប្រជាពលផ្សេងៗទៀតនៃទីរួមស្រុក/សង្កាត់/ខេត្តបាត់ដំបង យើងទាំមូលផង៕
ចំនួនអ្នកទស្សនា