ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
គ្រឿងញៀនជិតកន្លះតោន ត្រូវសមត្ថកិច្ចថៃដកហូតបាន
Sat,21 September 2019 (Time 09:30 PM)
ដោយ ៖ Friday Daily News (ចំនួនអ្នកអាន: 1398នាក់)


ប្រទេសថៃ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ និងបង្ករការភ្ញាក់ផ្អើលផងដែរ ក្រោយពីមានក្រុមតម្រួតថៃ បានឡោមព័ទ្ធជុំជិតត្រង់កន្លែងកើតហេតុបន្ទាប់ពីមានរថយន្តធុនធ្ងន់មួយគ្រឿងបានជួបនឹងឧប្បទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ហើយបានធ្លាក់នូវការ៉ុងដែលខាងក្នុងសុទ្ធសឹងជាប្រភេទគ្រឿងញៀនទាំងអស់ យោងតាមប្រភពសារព័ត៌មានថៃដែលបានរាយការបឋមបានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង៤២ នាទី យប់ ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩ លើកំណាត់ផ្លូវក្រោមស្ពានត្រង់ចំណុចផ្លូវចូលទៅស្រុកភិតបុរី ។ព័ត៌មានបានបន្តថាក្រោយពីមានការចុះត្រួតពិនិត្យពីសំណាក់ក្រុមតម្រួតថៃគេសង្គេតឃើញថាមានរថយន្តប្រភេទកង់ ១០ មួយគ្រឿងពាក់ស្លាកលេខណាខនប៉ាធុម ៧២-៣១៨៦ដែលគេសន្និដ្ឋានថាអាចមានការបើកបរក្នុងល្បឿនលឿនម៉្យាងទើបនឹងមានភ្លៀងធ្លាក់រួចថ្មីៗបានធ្វើអោយផ្លូវមានសភាពរអិលនិងធ្វើអោយរថយន្តរេចង្កូតចេញពីផ្លូវទៅបុកនឹងបង្គោលភ្លើងដែលនៅកណ្តាលទ្រូងផ្លូវបង្កអោយអ្នកបើកបរនិងអ្នករួមដំណើររងរបួសធ្ងន់ទាំង ២នាក់ ។នៅក្នុងករណីនេះដែរទំនិញដែលគេផ្ទុកនៅក្នុងទ្រុងរថយន្តដែលក្នុងនោះគេសង្គេតឃើញជាប្រភេទការ៉ុងជីបានធ្លាក់រាយប៉ាយពេញផ្លូវ ព្រមទាំងមានការ៉ុងខ្លះបែកធ្លាយចេញថ្នាំញៀនប្រភេទម៉ាទឹកកកផងដែរទើបធ្វើអោយមានការភ្ញាក់ផ្អើល ។ក្រោយពេលត្រួតពិនិត្យគឺការ៉ុងថ្នាំញៀនដែលដាក់បន្លំជាមួយការ៉ុងជីមានចំនួន១៦ការ៉ុងក្នុងមួយការ៉ុងមានទម្ងន់ ៣០គីឡូក្រាមដោយសារមានការបែកធ្លាយអស់ខ្លះទើបថ្នាំញៀនទាំងនៅសល់ ជាង ៤៧០ គីឡូក្រាមហើយត្រូវបានសមត្ថកិច្ចជំនាញនាំយកទៅកាន់អង្គភាពដើម្បីសាកសួរព័ត៌មានក្រោយពីជនសង្ស័យទាំង ២ នាក់ព្យាបាលរបួសរួច ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
312 នាក់
ម្សិលមិញ :
857 នាក់
សប្តាហ៍នេះ :
5814 នាក់
ខែនេះ :
25713 នាក់
3 ខែនេះ :
72524 នាក់
សរុប :
1893950 នាក់