ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកប្រកាសបើក​ការ​ស៊ើប​​អង្កេត​ជាផ្លូវការ​​ចោទ​ប្រកាន់​ទម្លាក់​លោ​កត្រាំចេញពី​​តំណែង
Thu,26 September 2019 (Time 10:18 AM)
ដោយ ៖ Friday Daily News (ចំនួនអ្នកអាន: 1471នាក់)


អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ប្រកាស​អំពី​ការ​ស៊ើបអង្កេត​ជា​ផ្លូវការ​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង និង​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា លោក Trump បាន​ស្វះស្វែង​រក​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​បរទេស​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ២០២០ ខាង​មុខ។អ្នកស្រី Pelosi បាន​និយាយ​ថា៖ «សកម្មភាព​នានា​ដែល​លោក​ប្រធានាធិបតី Trump បាន​ធ្វើ​មក​ទល់​ពេល​នេះ បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​រដ្ឋធម្មនុញ្ញ។ លោក​ប្រធានាធិបតី​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ។ គ្មាន​នរណា​ម្នាក់​នៅ​ពី​លើ​ច្បាប់​បាន​ទេ»។អ្នកស្រី Pelosi បាន​ប្រកាស​ដូច្នេះ បន្ទាប់ពី​បាន​ជួប​ប្រជុំ​គ្នា​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋសភា ស្រប​ពេល​ដែល​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កាន់តែ​ច្រើន​បាន​គាំទ្រ​នីតិវិធី​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។លោក Tom Malinowski សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ប្រាប់​អ្នក​កាសែត​ថា៖ «មាន​ទង្វើ​អាក្រក់ៗ​ជា​ច្រើន។ ប៉ុន្តែ​គ្មាន​ទង្វើ​អាក្រក់​ណា​មួយ​ដែល​អាច​ប្រៀបធៀប​ជាមួយ​នឹង​ទង្វើ​បែប​នេះ​បាន​ទេ ដែល​ទង្វើ​នោះ​គឺ​ថា លោក​ប្រធានាធិបតី Trump បាន​និយាយ​ថា «ខ្ញុំ​បាន​ឃុបឃិត។ តើ​អ្នក​អាច​ធ្វើ​អ្វី​ចំពោះ​ខ្ញុំ​បាន?»។អ្នកស្រី Pelosi បាន​ចោទ​ប្រកាន់​លោក Trump ថា​បាន​ក្បត់​ពាក្យ​សម្បថ​របស់​ខ្លួន​នៅ​ពេល​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី ក្បត់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក និង​ក្បត់​សន្តិសុខ​នៃ​ការ​បោះ​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក។ក្នុង​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក អ្នកស្រី Pelosi បាន​ទទូច​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវការ​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​កាល​ពី​លើក​មុន​ដែល​ថា លោក Trump បាន​រារាំង​ដល់​ដំណើរការ​ស៊ើប​អង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller អំពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦កន្លងទៅនេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
166 នាក់
ម្សិលមិញ :
1055 នាក់
សប្តាហ៍នេះ :
6459 នាក់
ខែនេះ :
24833 នាក់
3 ខែនេះ :
72194 នាក់
សរុប :
1889357 នាក់