ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ធ្ងន់ក ហើយ..! លោកផ្កាយពីរដើរប្រមូលលុយពីចិន (ពុករលួយ) តាម កាសុីណូ ពេលនេះត្រូវ ACU ចាប់បាន…
Fri,27 September 2019 (Time 10:50 AM)
ដោយ ៖ Friday Daily News (ចំនួនអ្នកអាន: 1639នាក់)


យោងតាមលិខិតដែល អ្នកសារព័ត៌មាន ទទួលបាន នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា៖ លោកទេសរដ្ឋមន្ត្រី​ ឱម​ យ៉ិនទៀង​ ប្រធានអង្គភាពប្រឆាំងអំពេីពុករលួយ​ ហៅកាត់ថា​ ACU បានឲ្យលោកឧត្តមសេនីយ៍ទោ​ យឹម​ ឡាលី​ ប្រធានក្រុមចម្រុះ អធិការកិច្ចហត្ថពលកម្មបរទេសនៅខេត្តព្រះសីហនុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បំភ្លឺករណីចុះអធិការកិច្ចនៅកាស៊ីណូ​ ស៊ឹង​ ឈឹង​ បែរជាទទួលសំណូកច្រេីនម៉ឺនដុល្លារទៅវិញ​។ លិខិតរបស់​ ACU បានធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា​ ឆ្នាំ២០១៩ បញ្ជាក់ថា​ ការឲ្យលោកឧត្តមសេនីយ៍ទោ​ យឹម​ ឡាលី​ បំភ្លឺ​ បន្ទាប់ពីមានពាក្យប្តឹងមកអង្គភាពប្រឆាំងអំពេីពុករលួយ​ថា៖ តម្លៃត្រូវពិន័យតែ១,៦៨០$ទេ ប៉ុន្តែលោកឧត្តមសេនីយ៍ទោ​ យឹម​ ឡាលី បានទទួលប្រាក់ដល់ទៅ២០,០០០$ឯណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទទួល​នឹង​ពិនិត្យ​លើ​ពាក្យបណ្ដឹង​ ​ដែល​ប្ដឹង​បាន​រៀបរាប់ថា​កាលពី​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​នៅ​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ បាន​ចុះ​ដល់ទី​តាំង​កាស៊ីណូ ស៊ី​ង ឈឹង ស្ថិតនៅ​សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដើម្បី​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ និង​ច្បាប់​ការងារ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេលត្រួតពិនិត្យនោះក្រុមការងារអធិការកិច្ចបានធ្វើការផាកពិន័យជនបរទេសគ្មាន​ប័ណ្ណ​ការងារ​សរុប​ចំនួន​៥៧​ក្បាល (៥៧​នាក់ គុណ ១២៥​ដុល្លារ = ៧១២៥​ដុល្លារ​។ ហើយក៏​មានការ​ផាកពិន័យ​ចំនួន​បី​ចំណុច ទៅលើ​សេចក្តីប្រកាស​ជូនដំណឹង ស្ដីពី​បុគ្គលិក សេចក្តីជូនដំណឹង​ស្ដីពី​ចលនា​បុគ្គលិក និង​លិខិតអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ហត្ថពល​កម្ម​បរទេស (១៦៨០​ដុល្លារ​) ប៉ុន្តែ​លោក​បានទទួល​ថវិកា ចំនួន​២​ម៉ឺន​ដុល្លារ​ពី​តំណាង​កាស៊ីណូ​ដែល​លើសពី​ថវិកា​ផាកពិន័យរ​ហូតដល់ចំនួន ១១.១៩៥​ដុល្លារ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
286 នាក់
ម្សិលមិញ :
383 នាក់
សប្តាហ៍នេះ :
3356 នាក់
ខែនេះ :
20846 នាក់
3 ខែនេះ :
57320 នាក់
សរុប :
2646725 នាក់