បរទេស÷ មេបញ្ជាការកំពូលអ៊ីរ៉ង់់ នាយឧត្តមសេនីយ៍ Qassem Soleimani ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហារតាមអាកាសរបស់អាមេរិក ក្រោមបញ្ជារបស់រដ្ឋបាល ដូណាល់ ត្រាំ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០។ ពលរដ្ឋអ៊ីរ៉ង់រាប់លាននាក់ ត្រូវបានគេមើលឃើញមកចូលរួមពិធីកាន់ទុក្ខ និងលាគ្នាលើកចុងក្រោយដល់ឧត្តមសេនីយ៍ Soleimani រួមទាំងមនុស្ស ៩នាក់ផ្សេងទៀតដែលត្រូវបានធ្វើឃាតដោយយន្ដហោះដ្រូន។ ពិធីដ៏ធំនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនៅក្នុងទីក្រុង Ahvaz។ ក្រុមអ្នកសង្កេតការណ៍ បាននិយាយថាការចូលរួមយ៉ាងច្រើនរបស់ពលរដ្ឋអ៊ីរ៉ង់នៅក្នុងពិធីបុណ្យសពនេះ គឺជាការបញ្ជាក់ពីប្រជាប្រិយភាពរបស់ឧត្តមសេនីយ៍ Soleimani និងជាសារមួយទៅកាន់សហរដ្ឋអាមេរិកដែលពួកគេមិនពេញចិត្តនឹងការសម្លាប់ក្រៅប្រព័ន្ធតុលាការយ៉ាងដូច្នេះ៕
ចំនួនអ្នកទស្សនា