ភ្នំពេញ÷ មន្ទីរកសិកម្មម រុក្ខាប្រម៉ាញ់ និង នេសាទ រាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២០ បានចេញលិខិតមួយជំរាបមកលោកនាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ អោយចាត់បញ្ជូនលោក គឹមហ៊ាន ច័ន្ទសុភក្ត្រា នាយផ្នែករដ្ឋបាលព្រៃឈេីចំការមន អោយមករៀនសូត្របន្ថែមអំពីច្បាប់មួយរយះនៅមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ រាជធានីភ្នំពេញ ដេីម្បីពង្រឹងសមត្ថភាពការងារ និងចាត់តាំងឲ្យលោក ឆេង ថៃ នាយរងផ្នែករដ្ឋបាលព្រៃឈើខណ្ឌ ចំការមន ទទួលបន្ទុកដឹកនាំចាត់ចែងការងារជំនួសជាបណ្តោះអាសន្ន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅរហូតដល់មានការសម្រេចជាថ្មី ។ ចំណាត់ការរបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ រាជធានីភ្នំពេញ បានកេីតមានឡេីងបន្ទាប់ពីមានការរិះគន់ខ្លាំងទៅលេីទង្វេីអសីលធម៌របស់លោក គឹមហ៊ាន ច័ន្ទសុភក្ត្រា នាយផ្នែករដ្ឋបាលព្រៃឈេីចំការមន ដែលបានប្រេីសំដីសម្លុតគំរាមកំហែងប្រជាពលរដ្ឋក្នុងពេលចុះចាប់ឈេីមួយកូនរ៉ឺម៉ក នៅខណ្ឌមានជ័យកាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២០ កន្លងមក ។
ចំនួនអ្នកទស្សនា