ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
មនុស្សប្រុស-ស្រី ២នាក់ ​ត្រូវចាប់ខ្លួន ពាក់ព័ន្ធ​លួច​ប្រាក់​ពន្ធ​រដ្ឋ​៥៣​ម៉ឺន​ដុល្លារ
Do,27 Februar 2020 (Time 05:23 )
ដោយ ៖ ហ្រ្វាយដេ ដេលីញូ (ចំនួនអ្នកអាន: 1126នាក់)


ភ្នំពេញ​ ៖​ មន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ម្នាក់ និង​ស្ត្រី​បុគ្គលិក​ធនាគារ​​ឯកជន​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ រាជធានី​ភ្នំពេញ​ ចាប់ខ្លួន​បញ្ជូន​មក​សាលាដំបូង​ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​​កុម្ភៈ ឆ្នាំ​២០២០​នេះ ​ពាក់ព័ន្ធ​បទល្មើស​លួច​ប្រាក់​ពន្ធ​រដ្ឋ​ប្រមាណ​៥៣​ម៉ឺន​ដុល្លារ។

ជនសង្ស័យ ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ទី​១​ឈ្មោះ ចាន់ ស៊ីម​ន្ថា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មានមុខ​ងារ​ជា​អនុប្រធាន​នាយកដ្ឋាន នៃ​ក្រសួង​មុខងារ​សាធារណៈ មាន​ទីលំនៅ​ផ្ទះ​លេខ D84 Eo ផ្លូវ​លេខ​១០ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ទី​២​ឈ្មោះ ទៀង វឌ្ឍន​នារីរតន៍ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ​ជា​បុគ្គលិក​ធនាគារ​ឯកជន​មួយ​ ( ផ្នែក​ប្រមូល​ពន្ធ ) មាន​ទីលំនៅ​ផ្ទះ​លេខ D84 Eo ផ្លូវ​លេខ​១០ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍សែន​ជ័យ។

បុរស ស្ត្រី​ទាំង​២​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែ​​កុម្ភៈ ឆ្នាំ​២០២០ ហើយ​នគរបាល​សុំ​ពន្យារ​ពេល​បញ្ជូន​មក​តុលាការ​មួយថ្ងៃ (​ថ្ងៃ​ទី ២៦​កុម្ភៈ ) ពាក់ព័ន្ធ​ករណី « រំលោភ​លើ​ទំនុក​ចិត្ត » យក​ប្រាក់​របស់​ធនាគារ​ឯកជន​មួយ​ និង​ប្រាក់​បង់ពន្ធ​របស់​ក្រុមហ៊ុន​ ចំនួន​៥៣ម៉ឺន​ដុល្លារ ​កាលពី​ថ្ងៃ​ទី​១៦ ខែ​​មករា ឆ្នាំ​២០២០។

ឥឡូវនេះ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កំពុង​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​២​នាក់៕ ប្រភព: កម្ពុជា ថ្មី

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
828 នាក់
ម្សិលមិញ :
2385 នាក់
សប្តាហ៍នេះ :
6308 នាក់
ខែនេះ :
25890 នាក់
3 ខែនេះ :
72248 នាក់
សរុប :
1888964 នាក់