ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សម្តេចតេជោ ហ៊ុន សែន: កាលសម័យបារាំងគ្រប់គ្រងប្រទេសកម្ពុជា ត្រូវបានបារាំងដាក់ឈ្មោះ ភូមិខ្មែរមួយក្នុងខេត្តកំពង់ឆ្នាំង ជាភូមិតិរច្ឆាន
Do,27 Februar 2020 (Time 05:57 )
ដោយ ៖ ហ្រ្វាយដេ ដេលីញូ (ចំនួនអ្នកអាន: 731នាក់)


បន្ទាយមានជ័យ÷ សម្តេចបានមានប្រសាសន៍ថា បើប្រជាពលរដ្ឋខ្មែរនៅតែបន្តបោះឆ្នោត ឲ្យគណ:បក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលនិងបន្តមិនយកពន្ធដីកសិកម្ម១០០ ឆ្នាំតទៅមុខទៀត។

ក្នុងនេះផងដែរសម្តេចបានមានប្រសាសន៍បន្ថែមទៀតថា នៅលើពីភពលោកគឺមានប្រទេសតិចណាស់ដែលមិនយកពន្ធដីកសិកម្មពីពលរដ្ឋ ។ ហើយសម្តេចបន្តថា : ក្នុងប្រទេសកម្ពុជា គឺកាលពីសម័យបារាំងគ្រប់គ្រង គឺ បារាំងបានយកពន្ធដីកសិកម្មពីពលរដ្ឋខ្មែរ ហើយក្នុងនោះគឺមានភូមិមួយក្នុងខេត្ត  កំពង់ឆ្នាំង គឺត្រូវបានបារាំង ដាក់ឈ្មោះថា ភូមិតិរច្ឆាន ព្រោះពលរដ្ឋខ្មែរនៅក្នុងភូមិមួយនេះ ពិបាកក្នុងការទារពន្ធ ហើយម្យ៉ាងវិញទៀតពលរដ្ឋក្នុងភូមិនេះ ក្តៅក្រហាយ ថែមទាំងខឹង និង បារាំងទារពន្ធដីកសិកម្ម បាននាំគ្នាប្រតិកម្ម រហូតឈានដល់ការកាប់សម្លាប់បារាំងស្លាប់ម្នាក់  ។ បន្ទាប់មកក្រោយរំដោះប្រទេសកម្ពុជា នៅឆ្នាំ១៩៧៩ គឺរហូតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា មិនដែរយកពន្ធដីកសិកម្មពីពលរដ្ឋខ្មែរឡើយ។

សម្តេចមានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនៅផ្លូវជាតិលេខ៥៨ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០  ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2248 នាក់
ម្សិលមិញ :
695 នាក់
សប្តាហ៍នេះ :
6303 នាក់
ខែនេះ :
25512 នាក់
3 ខែនេះ :
71757 នាក់
សរុប :
1887999 នាក់