ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
លោក ផាន់ សុឃឿន មេព្រៃនៅឃុំខ្វាវ ខេត្តសៀមរាបរងការរិះគន់ថា ដើរប្រមូលតែលុយពីបទល្មើសដាក់ហោប៉ៅ តើលោក ម៉ុង ប៊ុនលីម មានដឹងដែរទេ?
Mi,11 März 2020 (Time 01:23 )
ដោយ ៖ ហ្រ្វាយដេ ដេលីញូ (ចំនួនអ្នកអាន: 1551នាក់)


សៀមរាប÷ មានសេចក្តីមកថា គេឃើញមាន បុរសម្នាក់ឈ្មោះថា លោក ផាន សុ ឃឿន ហៅ ម៉ាប់បានតាំងខ្លួនជាមេព្រៃផង និងមានតួននាទីជាPMនៅខ័ណ្ឌជ្រយចង្វាផង តែគេមិនដឹងថា បុរសម្នាក់នេះមានតួនាទីអ្វីអោយពិតប្រាកដនោះទេឃើញ តែដើរ ឬ អង្គុយចាំតែប្រមូលលុយពីបទល្មើសព្រៃឈើ និង កាងមិនឲ្យអ្នកសារព័ត៌មានតាមថតតែប៉ុណ្ណោះ។

ប្រភពបន្តថាលោក ផាន សុ ឃឿន ហៅ ម៉ាប់នេះ បានយកសាច់ញាតិជាប្អូនប្រុស របស់ខ្លួន ដែលគេស្គាល់ថា ឈ្មោះ ដី ពុំមានតួនាទីអ្វីក្នុងរដ្ឋបាលព្រៃឈើសោះ មកឈរជើង នៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើក្នុងឃុំខ្វាវផងដែរ ដើម្បីប្រមូលលុយយកដាក់ហោប៉ៅផ្ទាល់ខ្លួន និង ទុកចែកគ្នីគ្នាធ្វើមានធ្វើបាន។ ក្នុងនោះផងដែរប្រភពបន្ថែមថា ក្រុមឈ្មួញមុននិងដឹកជញ្ជូនបទល្មើសព្រៃចេញពីក្នុងព្រៃមកគឺត្រូវខលតាមទូរស័ព្ទប្រាប់មេព្រៃរូបនេះសិនទើបអាចដឹកជញ្ជួនបាន ហើយប្រភេទឈើ ដែលក្រុមឈ្មួញដឹកជញ្ជូនរាល់ថ្ងៃនេះមានដូចជា ផ្ចឹក សុក្រំ ស្រឡៅ និង ធ្នុង ។

តាមប្រភពច្បាស់ការបានឲ្យដឹងទៀតថា ក្រុមឈ្មួញទាំងអស់នោះបានបង់លុយទៅអោយលោកមេព្រៃឈ្មោះ ផាន់ សុ ឃឿន នៅតាមទីតាំងក្នុងព្រៃនីមួយៗ ដោយប្រភេទឈើត្រង៉ោល1គោយន្តកន្ត្រៃចំនួន 80000៛ (ប្រាំបីមុឺនរៀល) ទៅ 150000៛(មួយសែនប្រាំមុឺនរៀល)។ ប្រភេទឈើស្រឡៅ ឈើតាប់1គោយន្តកន្ត្រៃចំនួន 200000៛ (ម្ភៃមុឺនរៀល) ទៅ 300000៛ (សាមសិបមុឺនរៀល)។ ប្រភេទឈើ សុក្រំ ឈើដុំ1គោយន្ត 100000៛(ដប់មុឺនរៀល) ទៅ 200000៛ ម្ភៃមុឺនរៀល)។

សេចក្តីរាយការណ៍បន្តថា ភាគច្រើន ក្រុមឈ្មួញ បានដឹកជញ្ជួនបទល្មើសព្រៃឈើ ចេញមកពីភូមិត្រពាំងប្រាសាទ ភូមិកប់លាវ ភូមិសង្កែធំ ភូមិក្បាលខ្មោច រួចមកដល់ទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើរ ឃុំខ្វាវ ក្រុមឈ្មួញទាំងនោះតែងតែឈប់ និងរត់ទៅបង់លុយអោយបុរសម្នាក់ឈ្មោះ ដី ដែលជាប្អូនប្រុសរបស់មេព្រៃឈ្មោះ ផាន់ សុខឃឿន ម្តងទៀត ។ ប្រភពបន្ថែមទៀតថា ក្រុមឈ្មួញ បានដឹកបទល្មើសព្រៃឈើតាមគោយន្តកន្ត្រៃជារៀងរាល់ថ្ងៃ និង បានឈប់តម្រង់ជួរចូលទៅបង់លុយ ដូចហែរកឋិន។

មហាជនលើកឡើងថា តាំងពីលោក ផាន់ សុឃឿន ហៅ ម៉ាប់ មានតួនាទីជាមេព្រៃផង និង ជាប៉េអិម នៅរាជធានីភ្នំពេញផង មកកាន់កាប់សង្កាត់រដ្ឋបាលព្រៃឈើ ក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបនេះ គេសង្កេតឃើញថា ពីរនាក់បងប្អូននេះ មានជីវភាពធូរធារខ្លាំងណាស់ ហើយបើនិយាយពីរថយន្តវិញជិះដូរគ្រប់សេរីតែម្តង។

មហាជនមានចំងល់ថា តើលោក ផាន់ សុឃឿន ទៅឈរជើងនៅក្នុងឃុំខ្វាវនោះ ទៅដើម្បី បង្រ្កាប បង្រ្កាប ទប់ស្កាត់បទល្មើសព្រៃឈើ ឬ មកសហការជាមួយក្រុមឈ្មួញដើម្បីបំផ្លាញព្រៃឈើ។

ពាក់ព័ន្ធនិងបញ្ហានេះនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ លោក ផាន់ សុឃឿន សារព័ត៌មានយើងមិនអាចស្វែងរកការបំភ្លឺបាននោះទេ ព្រោះគ្មានលេខទូរស័ព្ទ។ ដោយឡែក លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប សារព័ត៌មានយើងខលចូលជាច្រើនដង តែគ្មានអ្នកលើក ហើយថែមទាំងចុចបិទទៀត។ ជាចុងក្រោយសូមស្នើដល់ថ្នាក់លើ ជួយប្រាប់ឲ្យលោក ម៉ុង ប៊ុនលីម ជួយលើកទូរស័ព្ទផង ពេលអ្នកសារព័ត៌មានខលទៅដើម្បីសុំធ្វើបទសំភាន៍។

ដោយ: ច័ន្ទ សុភា

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
307 នាក់
ម្សិលមិញ :
329 នាក់
សប្តាហ៍នេះ :
5083 នាក់
ខែនេះ :
25369 នាក់
3 ខែនេះ :
72246 នាក់
សរុប :
1894274 នាក់