ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
បែកធ្លាយក្រុមឈ្មួញបង់លុយបែបពុករលួយឲ្យកូនចៅលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើគេចពន្ធតំបន់៥ ករណីនេះACU គួរតែបើកអង្កេត
Fr,13 März 2020 (Time 03:31 )
ដោយ ៖ ហ្រ្វាយដេ ដេលីញូ (ចំនួនអ្នកអាន: 1509នាក់)


បន្ទាយមានជ័យ÷ ដោយយោងតាមប្រភពពីក្រុមឈ្មួញ បានឲ្យសារព័ត៌មានយើងដឹងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ថា ពួកគាត់បានដឹកទំនិញសព្វថ្ងៃនេះ ទោះបីជាមានឯកសារត្រឹមត្រូវចេញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែតយ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយចាប់ពី ២០០០០ (ពីរមុឺនរៀល) ទៅ ៣០០០០ (បីមុឺនរៀល) ក្រៅប្រព័ន្ធបន្ថែមទៀតឲ្យទៅកូនចៅលោក ឈួន សោភា ដែលបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ នៅខាងលិចស្ពានទឹកថ្លា ប្រហែល១០០ម៉ែត ជាថ្នូរនិងការវាយត្រាលើការត្រួតពិនិត្យឯកសារ ។ សូមបញ្ជាក់ថា ទីតាំងប៉ុស្តិ៍របស់គយ នៃ ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើគេចពន្ធតំបន់៥ប្រចាំនៅខេត្តបន្ទាយមានជ័យនេះ គឺបច្ចុប្បន្នស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។


តាមប្រភពពីអាជីវករម្នាក់ដែលដឹកទំនិញដោយឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ របស់មន្រ្តីគយនៅចំនុចក្បែស្ពានទឹកថ្លានេះបានប្រាប់ឲ្យដឹងថា គាត់បានបង់លុយឲ្យទៅមន្រ្តីគយក្នុងមួយជើងចាប់ពី១០០០០០ ( ដប់មុឺនរៀល ) ទៅ ២០០០០០ (ម្ភៃមុឺនរៀល) ពុំឃើញចេញវិក័យប័ត្រអោយពួកគាត់នោះទេ។

ប្រភពមួយផ្សេងទៀតបានឲ្យដឹងថា ជាច្រើនឆ្នាំមកហើយគឺលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើគេចពន្ធតំបន់៥ បានចាត់តាំងឲ្យលោក ឈុន សុធាវណ្ណារី ជាអ្នកគ្រប់គ្រងនិងចាំប្រមូលលុយអោយខ្លួនតាមរយ:ឃុបឃិតគ្នាជាប្រព័ន្ធបែបពុករលួយយកដាក់ហោប៉ៅ និង ទុកចែកគ្នីគ្នាធ្វើមានធ្វើបាន។

សព្វថ្ងៃនេះគេសង្កេតឃើញឃើញថា ទំនិញគ្រប់ប្រភេទ ត្រូវបានក្រុមឈ្មួញមួយចំនួនធ្វើការឃុបឃិតគ្នា ជាមួយយោធាកងការពារព្រំដែនលេខ៥០៣ ប្រចាំនៅច្រករបៀងណងចាន់ ស្ថិតក្នុងភូមិជោគជ័យ និង នៅច្រករបៀង អូរបីជាន់ ក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នាំចូលមកកម្ពុជាយ៉ាងគគ្រឹកគគ្រេង ដោយពុំបានបង់ពន្ធចូលរដ្ឋនោះទេ ។ ដូច្នេះហើយគេសង្កេតឃើញថា កូនចៅរបស់លោក ឈួន សោភា បានពង្រីកអំនាចរបស់ខ្លួនគ្រប់ទីកន្លែង ចប្រមូលលុយពីក្រុមឈ្មួញដែលដឹកទំនិញតាមច្រករបៀងដូចខាងលើ ក្នុងមួយគោយន្ត ឬ ក្នុងមួយរថយន្តចាប់ពី១០០០០០ ដប់មុឺនរៀល ទៅ ២០០០០០ ម្ភៃមុឺនរៀល ឬលើសពីនេះទៀតទៅតាមប្រភេទទំនិញ និងតិច រឺច្រើន។ ប្រភពបន្ថែមថា ការបង់លុយនេះមានឈ្មួញខ្លះបង់គិតជាជើង ហើយខ្លះទៀតបង់លុយគិតជាខែ ទាំងនេះក៏រាប់បញ្ជួលទាំងរថយន្តក្រុង រថយន្តដឹកទំនិញគ្រប់ប្រភេទ និង ទំនិញដែលដឹកមកតាមច្រករបៀងផងដែរ។

ប្រភពបន្ថែមថា ពេលពួកគាត់បង់លុយឲ្យគយចល័តដែលជាកូនចៅរបស់លោក ឈួន សោភា ដែលឈរជើងនៅតាមច្រករបៀងម្តងហើយ ពេលដឹកជញ្ជូនទៅដល់ប៉ុស្តិ៍គយទឹកថ្លា ដែលគ្រប់គ្រងដោយលោក ឈុន សុធាវណ្ណារី គឺត្រូវបងលុយមួយតង់ទៀត ។ សកម្មភាពទាំងមហាជនលើកឡើងថា គឺជាអំពើគាបសង្កត់ បឺតជញ្ជក់ឈាមពលរដ្ឋខ្មែរយ៉ាងច្បាស់កហរឡែត។

ដូច្នេះមហាជនសូមអំពាវនាវដល់ឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និងឯកឧត្តម ឱម យុិនទៀង ទេសរដ្ឋមន្រ្តី និង ជាប្រធានអង្គភាពប្រឹងអំពើពុករលួយ មេត្តាធ្វើការបើកស៊ើបអង្កេតឲ្យបានសុីជម្រៅ ចំពោះភាពមិនប្រក្រតីរបស់លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើគេចពន្ធតំបន់៥ និង កូនចៅ ឈ្មោះ ឈុន សុធាវណ្ណារី ទទួលបន្ទុកការិយាល័យគយចល័តសាខាខេត្តបន្ទាយមានជ័យ នេះជាបន្ទាន់ផងចុះ បើពុំដូច្នោះទេ ទំនិញគេចពន្ធគ្រប់ប្រភេទ នៅតែអាចនាំចូលកម្ពុជាយ៉ាងគគ្រឹកគគ្រេងដែល រីឯចំណូលពន្ធរដ្ឋ នៅតែខាត់បង់ ។

នៅមានវគ្គបន្ត

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
551 នាក់
ម្សិលមិញ :
584 នាក់
សប្តាហ៍នេះ :
7581 នាក់
ខែនេះ :
25918 នាក់
3 ខែនេះ :
74038 នាក់
សរុប :
1893332 នាក់