ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
មហាជនរិះគន់ថាលោក ប្រាក់ សុគន្ធ អធិការស្រុកជើងព្រៃ ខ្លាចអំនាចម្ចាស់សង្វៀនមាន់ឈ្មោះ ហេង (ហៅព្រៃ) ដូច្នេះលោកស្នងការល្មមដល់ពេលបញ្ចេញស្នាដៃដោយផ្ទាល់ហើយ
So,15 März 2020 (Time 07:26 )
ដោយ ៖ ហ្រ្វាយដេ ដេលីញូ (ចំនួនអ្នកអាន: 2006នាក់)


ខេត្តកំពង់ចាម៖ មានសេចក្តីរាយការណ៍មកថា ចាប់តាំងពីលោក ប្រាក់ សុគន្ធ មកទទួលតំណែងជាអធិការស្រុកជើងព្រៃគេសង្កេតឃើញថា ល្បែងសុីសងគ្រប់ប្រភេទកើតមានយ៉ាងពេញបន្ទុក។ ក្នុងនោះគេក៏សង្កេតឃើញផងដែរថា លោកអធិការរូបនេះអសកម្មក្នុងការបង្រ្កាបល្បែងសុីសង ហាក់បីដូចជាកំពុងរក្សារល្បែងសុីសងទាំងនោះ ដើម្បីចាំប្រមូលផលប្រយោជន៍ប្រចាំខែ។ តាមប្រភពបានប្រាប់ថា ទីតាំងល្បែងស៊ីសងខុសច្បាប់ដុះស្លែរមួយនេះ ស្ថិតនៅក្នុងភូមិ ត្រពាំងឫស្សី ឃុំសំរោង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។


បើយោងតាមប្រភពព័ត៌មានបាននិយាយតៗគ្នាពីមាត់មួយទៅមាត់មួយតាមតុកាហ្វេ បានឲ្យដឹងថា លោក គីម ពៅហុង អធិការរង នឹងឈ្មោះ គ្រី ជាមន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្តកំពង់ចាម ក៏មានភាគហ៊ុនជាមួយលោក ហេង ម្ចាស់ទីតាំងសង្វៀមាន់ បៀ និង អាប៉ោង នេះផងដែរ ទើបធ្វើអោយលោកអធិការមិនហ៊ានបង្ក្រាប ។


តាមប្រភពបន្តថា ទីតាំងល្បែងសុីសង ជល់មាន់ បៀ និង អាប៉ោងនេះ បានបើកលេងជារៀងរាល់ថ្ងៃ ដោយភ្នាល់លុយខ្ទង់លានៗ ដោយមានអ្នកចាញ់ និងអ្នកឈ្នះហើយថែមទាំងហូរកញ្ចៀវ យ៉ាងសប្បាយរីករាយ មិនដែលឃើញសមត្ថកិច្ចណាម្នាក់ហ៊ានចេញមុខទៅបង្រ្កាបឡើយ។


ក្នុងនេះផងដែរដោយសារតែភាពអសកម្មរបស់សមត្ថកិច្ចក្នុងស្រុកជើងព្រៃមិនឃើញទៅបង្រ្កាបទីតាំងជល់មាន់របស់លោក ហេង បែបនេះហើយ បានធ្វើឲ្យមហាជនរិះគន់ថា លោក ប្រាក់ សុគន្ធ អធិការស្រុកជើងព្រៃ អាចនិងមានជាប់ពាក់ព័ន្ធទទួលលាភសក្ការ:ពីក្រុមល្បែងមួយនេះ ទើបមិនបង្រ្កាបយ៉ាងដូច្នេះ។


មហាជនលើកឡើងបន្តទៀតថា ល្មមដល់ពេល ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក ឯម កុសល ស្នងការខេត្តកំពង់ចាម បញ្ចេញស្នាដៃដោយផ្ទាល់បង្រ្កាបទីតាំងសង្វៀនមាន់ បៀ និង អាប៉ោង របស់លោក ហេង ហៅ ព្រៃ នេះហើយ ដើម្បីគោរពតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និង អនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយទាំង៩ចំនុចដើម្បីភូមិ/ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1078 នាក់
ម្សិលមិញ :
578 នាក់
សប្តាហ៍នេះ :
5326 នាក់
ខែនេះ :
15245 នាក់
3 ខែនេះ :
56385 នាក់
សរុប :
2771030 នាក់