ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ACU គួរស៊ើបអង្កេតឲ្យសុីជម្រៅ ចំពោះភាពមិនប្រក្រតីរបស់មន្រ្តីគយនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើគេចពន្ធតំបន់៥ ប្រចាំនៅខេត្តបន្ទាយមានជ័យ
Do,19 März 2020 (Time 05:28 )
ដោយ ៖ ហ្រ្វាយដេ ដេលីញូ (ចំនួនអ្នកអាន: 1762នាក់)


បន្ទាយមានជ័យ÷ តាមការសង្កេតបានអោយឃើញថា បច្ចុប្បន្ននេះ លោក ឈុន សុធាវណ្ណារី មេស្នាក់ការគយនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើគេចពន្ធតំបន់៥ ប្រចាំនៅខេត្តបន្ទាយមានជ័យ បានដាក់បង្រាយកូនចៅក្រោមឱវាទស្ទើគ្រប់ទិសទីឲ្យតែមានច្រករបៀងណា ដែលបើកដំណើរការនាំទំនិញគេចពន្ធគ្រប់ប្រភេទចូលកម្ពុជា ដើម្បីចាំមូលលុយបែបពុករលួយយកទៅឲ្យខ្លួនដាក់ហោប៉ៅ និង ទុកចែកបក្សពួកធ្វើមានធ្វើបាន ។

តាមការជាក់ស្តែង សព្វថ្ងៃនេះគេសង្កេតឃើញថា លោក វណ្ណារី បានបញ្ជារឲ្យកូនចៅក្រោមឱវាទទៅដាក់ប៉ុស្តិ៍ជជុះ នៅមុខច្រករបៀង ណង ចាន់ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីប្រមូលលុយពីក្រុមឈ្មួញ ដោយពុំបាន ធ្វើការបង្រ្កាប រឺ ឃាត់នៅទំនិញគេចពន្ធទាំងនោះទេ។

ដោយប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ប្រភពពីឈ្មួញម្នាក់ (សុំមិនបញ្ចេញឈ្មោះ) បានឲ្យដឹងថា កូនចៅរបស់លោក វណ្ណារី ដែលដាក់ប៉ុស្តិ៍ជជុះនៅមុខច្រករបៀង ណង ចាន់ នេះ បានទារប្រាក់ពីគាត់ ២០០០០០( ម្ភៃមុឺនរៀល) អត់បានចេញវិក័យប័ត្រឲ្យគាត់នោះទេ។ ក្នុងថ្ងៃដដែលគាត់បានដឹកទំនិញទៅដល់ប៉ុស្តិ៍គយខាងលិចស្ពានទឹកថ្លា ប្រហែល១០០ ម៉ែត គឺគាត់ចូលទៅបង់លុយអស់១០០០០០ (ដប់មុឺនរៀល) មន្រ្តីគយដែលចាំប្រមូលលុយនៅខាងមុខស្នាក់ការគយទឹកថ្លានេះក៏មិនបានចេញវិក័យប័ត្រឲ្យគាត់ដូចគ្នា។ មហាជនលើកឡើងថា តើករណី មន្រ្តីគយ ចាំប្រមូលលុយពីក្រុមឈ្មួញដែលមិនចេញវិក័យប័ត្រទាំងនោះ គឺឯកឧត្តម គុណ ញឹម អគ្គនាយកគយ និង រដ្ឋាករកម្ពុជា ជាអ្នករៀបចំឲ្យលោក វណ្ណារី ជាអ្នកធ្វើបែបនេះ ឬ ក៏លោក វណ្ណារី ជាអ្នករៀបចំឲ្យកូនចៅក្រោមឱវាទចាំប្រមូលលុយក្រៅផ្លូវការបែបពុករលួយដោយចិត្តឯង។ មហាជនបន្តថា តើលុយដែលប្រមូលពីក្រុមឈ្មួញក្រៅផ្លូវការទាំងនោះ លោក វណ្ណារី យកទៅណា រឺយកដាក់ហោប៉ៅផ្ទាល់ខ្លួនមែន ទើប មិនចេញវិក័យប័ត្រឲ្យក្រុមឈ្មួញ យ៉ាងដូច្នេះ?

តាមប្រភពមួយដាច់ដោយឡែក ក៏បានប្រាប់ដែរថា គ្រប់រថយន្តទាំងអស់ មិនថា រថយន្តដឹកទំនិញមកពីច្រករបៀង ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺសុទ្ធតែត្រូវបង់លុយឲ្យលោក វណ្ណារី ជានិច្ច ដោយក្រុមឈ្មួញខ្លះបង់លុយគិតជាជើង និង ក្រុមឈ្មួញខ្លះគិតជាខែ ដោយក្នុង១គ្រឿងៗ រាប់លានរៀលផងដែរ ទើបអាចដឹកទំនិញគេចពន្ធដែលបង្កប់ក្នុងរថយន្តបានដោយសេរី។

ពាក់ព័ន្ធនិងបញ្ហាដូចខាងលើនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ អង្គភាពសារព័ត៌មាន Friday Daily News យើងបានសំុការឆ្លើយបំភ្លឺពីលោក វណ្ណារី មេស្នាក់ការគយនៃការិយាល័យគយ ស្រាវជ្រាវ និងបង្ក្រាបអំពើគេចពន្ធតំបន់៥ ប្រចាំនៅខេត្តបន្ទាយមានជ័យតាមរយៈប្រព័ន្ធតេឡេក្រាមផងដែរ តែអង្គភាពយើងសង្កេតឃើញថា បើកមើលហើយ តែមិនឆ្លើយតប។

ដូច្នេះមហាជនសូមអំពាវនាវដល់ឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្ដ្រី និង ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាស៊ើបអង្កេតឲ្យបានសុីជម្រៅ ដើម្បីស្វែងរកការពិត ប្រសិនបើរកឃើញសកម្មភាពពុករលួយដូចប្រភពខាងលើបានរាយការណ៍មែន គួរតែប្រើអភិក្រមទី៥ របស់រាជរដ្ឋាភិបាល វះកាត់សាច់ស្អុយចោលហើយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
788 នាក់
ម្សិលមិញ :
2385 នាក់
សប្តាហ៍នេះ :
6268 នាក់
ខែនេះ :
25850 នាក់
3 ខែនេះ :
72208 នាក់
សរុប :
1888924 នាក់