ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ដកលោក ប៉ាល់ សុមេដា ចេញ ដោយដាក់លោក លឿត មេជញ្ជីងថ្លឹងរថយន្តជំនួសនៅកូនដំរី នៅតែធុំក្លិនស្អុយដដែល(មានវីដេអូខាងក្រោម)
Sa,21 März 2020 (Time 05:57 )
ដោយ ៖ ហ្រ្វាយដេ ដេលីញូ (ចំនួនអ្នកអាន: 1797នាក់)


បន្ទាយមានជ័យ÷ កន្លងទៅថ្មីៗនេះ គេសង្កេតឃើញថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសារធារណៈការ និង ដឹកជញ្ជូន បានដកមន្ត្រីជញ្ជីងថ្លឹងរថយន្តគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដោយសារមេជញ្ជីងថ្លឹងទាំងនោះមានភាពមិនប្រក្រតីជាបន្តបន្ទាប់។ រហូតមកដល់បច្ចុប្បន្ននេះ គេសង្កេតឃើញថា មេជញ្ជីងថ្លឹងរថយន្តត្រូវបានដាក់អ្នកថ្មីជំនួសទាំងអស់ ដើម្បីពង្រឹងនិងលុបបំបាត់អំពើពុករលួយដែលឃុបឃិតគ្នារវាងក្រុមឈ្មួញដឹកទំនិញ និង មន្រ្តីជញ្ជីងថ្លឹងរថយន្តបើកដៃឲ្យដឹកលើសចំណុះ ដើម្បីលាភសក្ការៈ ដោយមិនខ្វល់ពីការខូចខាតផ្លូវជាតិ និង ត្រូវចំណាយថវិការជាតិដើម្បីជួសជុលវិញឡើយ ។

ក្នុងនោះគេសង្កេតឃើញថា ក្នុងរយៈពេលដែលថ្នាក់លើបានដកលោក ប៉ាល់ សុមេដា ចេញពីតំណែងប្រធានស្ថានីយ៍ថ្លឹងរថយន្តកូនដំរី ជំនួសដោយលោក លឿត មកទទួលតំណែងជាប្រធានស្ថានីយ៍ថ្លឹងរងយន្តកូនដំរី បានជិត១ខែនេះ ស្រាប់តែត្រូវបានគេសង្កេតឃើញថា ភាពពុករលួយនៅតែមានដដែល អត់ទាន់ឃើញលុបបំបាត់នៅឡើយនោះទេ ដោយក្នុងនោះប្រភពពីតៃកុងរថយន្តដឹកទំនិញ បានប្រាប់សារព័ត៌មានយើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ថា ពួកគាត់ដឹកទំនិញរាល់ថ្ងៃនេះ គឺនៅតែដឹកលើសចំណុះដដែលដោយបង់លុយក្រៅប្រព័ន្ធ។ ទីតាំងស្ថានីយ៍ថ្លឹងរថយន្តកូនដំរី នេះឋិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពប្រាប់ថា រថយន្តដែលបានដឹកចូលជញ្ជីងកូនដំរីដើម្បីថ្លឹង ស្ទើតែគ្រប់រថយន្តទាំងអស់សុទ្ធតែដឹកលើសចំណុះ ប៉ុន្តែមិនលើសច្រើនប៉ុន្មាននោះទេ ដោយលើសចំណុះក្នុងមួយរថយន្តចាប់ពី ២តោន ទៅ ៣តោន ឬ ៥តោន ។ហើយក្នុងនោះត្រូវបង់ថ្លៃបាយទឹកជួនមន្រ្តីជញ្ជីងថ្លឹងរថយន្តចាប់ពី ២០០០០ (ពីរមុឺនរៀល) ទៅ៣០០០០ (បីមុឺនរៀល) ។ ប្រភពបន្ថែមថា ប្រសិនបើរថយន្តណាដែលបានដឹកថ្ម ដឹកខ្សាច់ រឺទំនិញផ្សេងៗទៀតលើសចំណុះច្រើនពេក គឺមន្រ្ដីជញ្ជីងតម្រូវឲ្យទូរស័ព្ទទៅប្រាប់មុន និង មិនបាច់ចូលថ្លឹងរថយន្តឡើយ ដោយបើករថយន្តទៅហួសស្ថានីយ៍ថ្លឹងតាមធម្មតា រឺ តម្រូវឲ្យបើកផ្លូវវាងចូលតាមផ្លូវ គុត្តសត ចេញទៅតាមឃុំអូរបីជាន់ រួចបន្តដំណើរតាមផ្លូវជាតិលេខ៥៨ ដើម្បីចូលក្រុងប៉ោយប៉ែត ចំណែកឯលុយ ចាប់គិតគ្នាពេលក្រោយ ។

ពាក់ព័ន្ធនិងភាពមិនប្រក្រតីដូចខាងលើ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ លោក គឹម សុវណ្ណ ប្រធានមន្ទីរសារធារណៈ និង ដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រាប់ថា ពេលនេះគាត់កំពុងជាប់រវល់ ទៅសំភាសន៍ប្រធានស្ថានីយ៍ថ្លឹងរថយន្តកូនដំរីខ្លួនឯងទៅ ព្រោះថ្នាក់លើបានដកមន្រ្តីចាស់ៗ ជំនួសដោយមន្រ្តីថ្មីៗអស់ហើយ ដើម្បីពង្រឹង និងលុបបំបាត់ភាពពុករលួយ ។ នៅថ្ងៃទីខែឆ្នាំដដែល សារព័ត៌មាន Friday Daily News មិនអាចសុំការបំភ្លឺពីលោក លឿត ប្រធានស្ថានីយ៍ថ្លឹងរថយន្តកូនដំរីបាននោះទេ ដោយសារទូរស័ព្ទរបស់លោកបានខលចូលជាច្រើនដង តែគ្មានអ្នកលើក ។

ដូច្នេះមហាជនសូមអំពាវនាវដល់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និង ដឹកជញ្ជូន ព្រមទាំងឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្ដ្រី និងជា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាតាមដាន ស៊ើបអង្កេតភាពមិនប្រក្រតីនេះផងចុះ កុំអោយដូចពាក្យមហាជននិយាយថា (អ្នកចាស់ ក៏ដូច អ្នកថ្មី ហើយ ថ្មី ក៏ដូច អ្នកចាស់ ) ៕ នៅមានវគ្គបន្ត

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1055 នាក់
ម្សិលមិញ :
2385 នាក់
សប្តាហ៍នេះ :
6535 នាក់
ខែនេះ :
26117 នាក់
3 ខែនេះ :
72475 នាក់
សរុប :
1889191 នាក់