ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
បែកធ្លាយសាលាឧទ្ធរណ៍ លួចដោះលែងម្ចាស់ទីតាំងលក់ស្រាក្លែងក្លាយនៅក្រុងប៉ោយប៉ែតដែលមិនទាន់កាត់ទោស
Mi,04 März 2020 (Time 12:25 )
ដោយ ៖ Friday Daily News (ចំនួនអ្នកអាន: 1909នាក់)


តើពិតឬយ៉ាងណា ? ដោយយោងតាមប្រភពមួយបានបង្ហើបឲ្យសារព័ត៌មានយើង ដឹងថា ម្ចាស់ទីតាំងលក់ស្រាក្លែងក្លាយដុះស្លែរម្នាក់ ឈ្មោះ ថៃ ម៉ាឡា ហៅ តុលា  ត្រូវបានសាលាឧទ្ធរណ៍លួចធ្វើការដោះលែង អោយមានសេរីភាព បន្ទាប់ពីត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការ ជាមួយ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ បាន មួយរយៈខ្លី បន្ទាប់ពីតុលាការខេត្តបន្ទាយមានជ័យ បញ្ជួនសំណុំរឿង និង ជនសង្ស័យទៅសាលាឧទ្ធរណ៍  ។

តាមប្រភពបានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង សហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចុះធ្វើការឆែកឆេរនិង ឃាត់ខ្លួន បានម្ចាស់ទីតាំងលក់ស្រាក្លែងក្លាយម្នាក់ឈ្មោះ ថៃ ម៉ាឡា ហៅ តុលា និង បានរកឃើញស្រាក្លែងក្លាយជាច្រើនម៉ាក ច្រើនយីហោ ព្រមទាំង រកឃើញសុទ្ធតែឯកសារក្លែងក្លាយមួយចំនួនធំផងដែរ ។ ប្រភពបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ថៃ ម៉ាឡា ហៅ តុលា រួមជាមួយឯកសារ និង ស្រាក្លែងក្លាយ នគរបាលជំនាញបានដឹកជញ្ជួនវត្ថុតាង យកទៅរក្សាទុកបណ្តោះអាសន្ននៅ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចំនែកឯជនសង្ស័យ ត្រូវបានយកទៅឃុំខ្លួនបណ្តោះអាសន្នរងចាំចាត់ការតាមនីតិវិធីបន្តទៀត។ ហើយក្រោយមកទៀត តុលាខេត្តបន្ទាយមានជ័យ បានបញ្ជួនសំណុំរឿងមួយនេះទៅសាលាឧទ្ធរណ៍ ចាត់ការបន្តតាមនីតិវិធី។

ប្រភពបន្តថា សមត្ថកិច្ចជំនាញ ទម្រាំតែស៊ើបអង្កេត និង រកវត្ថុដែលពាក់ព័ន្ធនិងឃាត់ជនសង្ស័យខាងលើ ត្រូវចំនាញពេលជិតកន្លះឆ្នាំ ។ហើយក្នុងនោះផងដែរប្រភពបន្ថែមថា សមត្ថកិច្ចជំនាញមួយចំនួន គឺពិតជា មានការខកចិត្តយ៉ាងខ្លាំង ចំពោះ អ្នកដែលកាន់សំណុំរឿងមួយនេះដែលនៅសាលាឧទ្ធរណ៍ លួចឃុបឃិតគ្នា ធ្វើការដោះលែង ជនសង្ស័យ ។ ប្រភពបន្តទៀតថា តើមានយល់ពីអារម្មណ៍សមត្ថកិច្ចដែរឬក៏អត់ថា : មុនស៊ើបអង្កេត និង ស្វែងរកវត្ថុពាក់ព័ន្ធការលក់ដូរ និងការចែកចាយស្រាក្លែង នៅក្រុងប៉ោយប៉ែតនេះ ត្រូវចំនាយកម្លាំង ថវិការ និង ពេលវេលា យូរប៉ុនណា ហើយពុះពារឧបសគ្គយ៉ាងណាខ្លះ ទើបអាចបំបែកសំណុំរឿងមួយនេះបានជោគជ័យ ហេតុអី ក៏អ្នកច្បាប់ដោះលែងងាយៗម្លេះ?


ដោយយោងតាមប្រភពដូចខាងលើ តើករណីមួយនេះពិតរឺយ៉ាងណា? សូមស្ថាប័នពាក់ព័ន្ធជួយធ្វើការបកស្រាយផង ?

ដោយអង្គភាព: Friday Daily News

ទំនាក់ទំនងផ្តល់់ព័ត៌មាន: 095 538 995 ; 088 5000 993

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
615 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6185 នាក់
ខែនេះ :
23750 នាក់
3 ខែនេះ :
73434 នាក់
សរុប :
1911886 នាក់