ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ថ្លើមធំមែន..! មន្ត្រីស្ថានីយ៍ថ្លឹងរថយន្តរលួសខេត្តសៀមរាប បញ្ជរឲ្យសមត្ថកិច្ចប្រើហឹង្សា និង បោកសំភារៈអ្នកសារព័ត៌មានបែកខ្ទេច
Mi,04 März 2020 (Time 02:23 )
ដោយ ៖ Friday Daily News (ចំនួនអ្នកអាន: 1020នាក់)


ខេត្តសៀមរាប៖ ដោយសារតែអំពើ ឃុបឃិតគ្នាបែបពុករលួយ រវាង ប្រធានស្ថានីយជញ្ជីងរលួស ខេត្ត​សៀមរាប និងម្ចាស់រថ​យន្តដឹកទំនិញ​លើសទម្ងន់យ​កលុយចំនួន ១លាន រៀល ខណៈ​អ្នកសារព័ត៌​មាន ដឹងរឿងអាស្រូ​វរបស់ខ្លួន ទើបឈា​នដល់ការប្រើអំពើហិ​ង្សាយ៉ាងឃោរឃៅបំផុត បណ្ដាលឱ្យរ​ងរបួស រីឯឧ​បករណ៍សម្រាប់​ប្រើប្រាស់ ក្នុងកា​រយកព័ត៌មានរួមមាន:ទូរស័ព្ទដៃទំនើបចំនួន៣គ្រឿង និងកាំមេរ៉ាមួយគ្រឿងផងដែរ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារក្រុម​សមត្ថកិច្ចទាំង​នោះបានវា​យកម្ទេច ដើម្បីបំបាត់ភស្តុតាង។

ពាក់ព័ន្ធទៅនឹងបញ្ហា​ខាងលើនេះដែរបើតាម លោក នួន រឿន ចាងហ្វាងកា​រផ្សាយគេហទំព័រ អេអិន ហតញ៉ូ ជាជនរង​គ្រោះ ​ដែលត្រូវបានស្ថានី​យ៍ជញ្ជីងរលួស ខេត្តសៀមរាប នៅតាម​បណ្តោយ​ផ្លូវជាតិ​លេ​ខ៦A បញ្ជាឱ្យកម្លាំងប៉ូ​លីសចរាចរណ៍ នឹងកម្លាំងប៉េអឹម វាយទាំងកំរោលនោះ​បាន​ប្រាប់អ្នក​សារព័ត៌មាន ឱ្យដឹងថា មុនកើតហេតុខណៈ​ដែលលោកកំពុង​តែធ្វើដំណើ​រឆ្លងកាត់ ស្រាប់តែ​ឃើញ មន្រ្តីជញ្ជីងបានកាក់រថយន្តដឹកទំនិញដោយ ផាកពិន័យចំនួន ១លាន រៀល ភ្លាមនោះ​លោកក៏​បានទៅសាកសួរព័ត៌មានពី​ម្ចាស់រថយន្តដឹកទំនិញ និងប្រធា​នជញ្ជីង​តែលោកប្រធាន ស្ថានី​យ​ជញ្ជីងមិនចេញ​មកនោះទេ ​ថែមទាំងបញ្ជាឲ្យប៉ូលិ​សចរាចរណ៍រួមនឹងកម្លាំងប៉េអឹម(PM) យក​បង្គោល​ភ្លើង មករុញច្រាននិងវាយលោក ដើម្បី​បញ្ចូលក្នុងឡានរបស់ខ្លួនមិនដឹងថា មាន គោលបំណងអ្វីនោះទេ បណ្ដាលឲ្យរងរបួស​ និងខូតខាតឧប​ករណ៍យកព័ត៌មាន ព្រមទាំងខ្ទាស់ជើងដួ​ល​ទាំងជំហូរ នៅមុខរថយន្តធ្វើ​ដំណើរ ប៊ិះគិនទៀតផង ខណៈ​ដែលជនរង​គ្រោះជាអ្នកសា​រព័ត៌​មានរូបនេះ កំពុងតែដាក់ជើងកាមេរ៉ាថត​យករូបភាព។

លោកបញ្ជាក់ថា នៅក្នុ​ងហេតុការណ៍បង្កហិង្សាទាំងកំរោលមកលើ អ្នកសារព័ត៌មានពីសំ​ណាក់ស្ថានី​យជញ្ជីង កម្លាំងប៉ូលីសចរាចរណ៍និងកម្លាំងប៉េអឹម បណ្ដាលឱ្យលោក​ដួលប្រកាច់ប្រកិន​នោះ មិន​មែន​លោកធ្វើពុតនោះទេ ពីព្រោះដួលនៅពីមុខរថយន្តធ្វើដំណើរ ប្រឈមនឹងគ្រោះថ្នាក់ទៀតផង មិនដូចអ្វីអ្នក​មួយចំនួនរិះគន់ផ្កាប់មុខថា ពុតជាដួលនោះទេ។

ជាមួយគ្នា​នេះដែរអ្នកសារព័ត៌មាន ក៏ដូចជាពលរដ្ឋដែលបានដឹ​ងនូវទង្វើរបស់ប្រធាន​ស្ថានីយជ​ញ្ជីងខាងលើ ដែលបានឃុប​ឃិតគ្នាបែបពុករលួយ យកលុយពីក្រុមរ​ថយន្តដឹកលើសទម្ងន់ បណ្តាល​ឱ្យខូច ខាតផ្លូវរបស់ជាតិ ដែល​គេហៅថាជាក្រុមបំផ្លាញ​ទ្រព្យសម្បត្តិរប​ស់ជាតិ បានស្នើឱ្យលោក ស៊ុន ​ចាន់​ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការនិងដឹកជញ្ជូន មានវិធានការទៅលើម​ន្ត្រីក្រោមឱវាទ​ឱ្យ​បានតឹងរឹងបំផុត ដើម្បីជាកា​រព្រមានទៅលើមន្ត្រីខិលខួចមួយចំនួនទៀត។

ក្នុងនេះផងដែរ មហាជន បានលើកជាចំងល់និងសំនួរថា: តើសមត្ថកិច្ចមាន កងរាជអាវុធហត្ថ និង នគរបាលមួយចំនួន ដែលត្រូវបានថ្នាក់លើដាក់ឬបញ្ជារឲ្យទៅសហការជាមួយស្ថាប័នគយ ក៏ដូចជា តាមស្ថានីយ៍ថ្លឹងរថយន្តតាមបណ្តាខេត្តនានា ដាក់ឲ្យចាំចាប់ រឺប្រើហឹង្សា មកលើអ្នកការសែត ដើម្បីបិទបាំងភាពពុករលួយរបស់ខ្លួន ឬក៏ដាក់ដើម្បីសហការចាំឃាត់រថយន្តដែលដឹកល្មើសនិងច្បាប់? សូមស្ថាប័នពាក់ព័ន្ធជួយបកស្រាយផង?

ជុំវិញរឿងរាវខាងលើនេះដែរអង្គភាពគេហទំព័រ Friday Daily News យើង មិនអាចសុំការបំភ្លឺណាមួយពីលោកប្រធានស្ថានីយ៍​ជញ្ជីងខា​ងលើនេះ​បាននៅឡើយ​ទេ ដោយមិនមានលេខទូរស័ព្ទ តែទោះយ៉ាងនេះក្តី​អង្គភាពយើងរងចាំការបកស្រាយបំភ្លឺពីលោករាល់ម៉ោងធ្វើការ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
203 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4469 នាក់
ខែនេះ :
17409 នាក់
3 ខែនេះ :
65233 នាក់
សរុប :
2738279 នាក់