ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចកាច់-ក ម៉ូតូ
Mi,04 März 2020 (Time 04:10 )
ដោយ ៖ Friday Daily News (ចំនួនអ្នកអាន: 1407នាក់)


បាត់ដំបង ៖ លោក​ឈឿង គឹម​សុង ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដឹកនាំ​កម្លាំង​បង្ការ បង្ក្រាប​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ក្រោយ​ធ្វើ​សកម្មភាព​លួច​កាច់​សោរ​យក​ម៉ូតូ​ក្នុងផ្ទ​សំណាក់​ប៊ែ​ម​ប៊ូ​ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ចំការ​ឫស្សី សង្កា​ត​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។​

​ជនសង្ស័យ​ឈ្មោះ ផុន សុភា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្នោតជុំ ឃុំ​កោះ​ញែក ស្រុក​ពញា​ឭ ខេត្ត​កណ្តាល បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​បាន​សម្រេច​នៅ​ផ្ទះសំណាក់​(​បូរីរ​ត​នះ​)​។​

​ដោយ​មាន​ការណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​និង​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ទើប​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០២០​។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ជនសង្ស័យ​រួមមាន​៖​ដែក​សម្រាប់​កាច់​សោរ អក្សរ​L ១ ដែក​រាង​ជា​អក្សរ T ១ កូនសោរ​ចំនួន​៤​និង​សម្ភារៈ​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​កសាង​សំណុំរឿុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
669 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6239 នាក់
ខែនេះ :
23804 នាក់
3 ខែនេះ :
73488 នាក់
សរុប :
1911940 នាក់