ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
បទល្មើសព្រៃឈើនៅខេត្តព្រះវិហារដឹកជញ្ជួនរាល់ថ្ងៃ បើសិនរថយន្តមិនបែកកង់ក៏ចាប់មិនបាន
Sa,07 März 2020 (Time 05:13 )
ដោយ ៖ Friday Daily News (ចំនួនអ្នកអាន: 882នាក់)


ព្រះវិហារ៖ គេនៅតែសង្កេតឃើញថា ក្រុមឧក្រិដ្ឋកម្មព្រៃឈើនៅតែបន្តសកម្មភាពយ៉ាងមមាញឹក ក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីខេត្តព្រះវិហា យកទៅចែកចាយតាមបណ្តាខេត្ត និង ឆ្លងទៅលក់នៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ។ ក្នុងនោះផងដែរមានក្រុមឈ្មួញខ្លះមានខ្សែមានពួក ក៏អាចដឹកជញ្ជូនឈើបានដោយសេរី ហើយខ្លះទៀតអត់បក្សពួក រឺ បង់លុយគឺមិនអាចគេចផុតពីកណ្តាប់ដៃសមត្ថកិច្ចឡើយ។ ដូចហេតុការណ៍បង្រ្កាបបទល្មើសព្រៃឈើនៅលើផ្លូវជាតិលេខ៦២ ព្រឹកមិញនេះជាដើម បើកតែបែកបង់គឺជំនាញប្រាកដជាមិនអាចបង្រ្កាបបានឡើយ ។


ជាក់ស្តែងមានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយរថយន្តសាំយ៉ុង០១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z.2842 ដឹកឈើលេខមួយ(ប្រភេទសុក្រំ) បើកបរក្នុងល្បឿនយ៉ាងលឿន បានបែកកង់ក្រោយអូសប្រហែល១០០ម៉ែត្រ រេចង្កូតធ្លាក់ក្បែរចញ្ចេីមផ្លូវបុករះពេញព្រៃ គាបនឹងដើមឈើទើបអស់ល្បឿនទៅមុខលេងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៥ នឹង ០០ នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ដែរនៅតាមដងផ្លូវជាតិលេខ៦២ឋិត នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨-៥៩ ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ភ្លាមៗនោះផងដែរ កម្លាំងរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោក ជ័យ ស៊ីថា នាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមណីយ បានចុះទៅដល់កន្លែងកើតហេតុ ដោយមានការរាយការណ៍ពីអ្នកធ្វើដំណើរនៅតាមដងផ្លូវជាតិ ដែលបានឃើញរថយន្តជួបគ្រោះថ្នាក់ចរាចណ៍ខាងលើ។ ចំណែកអ្នកបេីបររថយន្តបានរងរបួសធ្ងន់ធ្ងរ ត្រូវបានបក្សពួកមេីលផ្លូវជួយសង្រោះ នឹងយកទៅមន្ទីពេទ្យដោយមិនដឹងអត្តសញ្ញាណ។

បច្ចុប្បន្នរថយន្ត និងឈើខាងលើត្រូវបាននាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីធ្វើសំនុំរឿងតាមច្បាប់ស្តីពីព្រៃឈើ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
680 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6250 នាក់
ខែនេះ :
23815 នាក់
3 ខែនេះ :
73499 នាក់
សរុប :
1911951 នាក់