ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
បែកធ្លាយលោកផ្កាយ២ ជា ភួងភារម្យ មេបញ្ជាការកងពលតូចស្មើរជើងលេខ ៥៣ យកដីចង្កេះភ្នំ លក់អោយឈ្មួញម្នាក់ ឈ្មោះ តា បាក់ ចំនួន២រ៉ៃ ក្នុងតំលៃមួយម៉ឺនប្រាំបីពាន់ដុល្លារ
So,08 März 2020 (Time 05:18 )
ដោយ ៖ ហ្រ្វាយដេ ដេលីញូ (ចំនួនអ្នកអាន: 1053នាក់)


ខេត្តបាត់ដំបង ៖ បែកធ្លាយ លោកឧត្តមសេនីយ៍ទោ ជា ភួងភារម្យ មេបញ្ជាការកងពលតូចស្មើរជើង លេខ ៥៣  យកដីចង្កេះភ្នំ លក់អោយឈ្មួញម្នាក់ ឈ្មោះ តា បាក់ ក្នុងតំលៃ មួយរ៉ៃ ៩០០០$ (ប្រាំបួនពាន់ដុល្លារអាមេរិក) លក់អស់ពីររ៉ៃ ស្មើនិង ១,៨០០០$ (មួយម៉ឺនប្រាំបីពាន់ដុល្លារ) ស្ថិតនៅផ្លូវចូលទៅច្រកអូរំដួល ក្នុងភូមិភ្នំតូច ឃុំពេជ្រចន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

យោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា៖ ភ្នំទាំងមូល និង ដីចង្កេះភ្នំទាំងខាងមុខនិងខាងក្រោយគឺសុទ្ធសឹងជាដីរបស់លោក ជាភួងភារម្យ ។ ប្រភពបន្តអោយដឹងទៀតថា៖ ឃើញតែលក់ខាងមុខផងខាងក្រោយផង  គ្មានលិខិតស្នាមដែលទទួលស្គាល់ពី ភូមិ ឃុំ និងមន្រ្តីក្នុងស្រុកអីនោះទេ គឺចង្អុលលក់ស្រាច់តែចិត្ត អោយតែអ្នកណាមកទិញស្ងាត់ៗដឹងតែលោក ជា ភួងភារម្យ លក់អោយជាហូរហែ។


កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ឈ្មួញ កាយដីថ្មចង្កេះភ្នំឈ្មោះ តា បាក់ បានបញ្ជាក់ប្រាប់សារព័ត៌មាន៤ស្ថាប័ន អោយដឹងយ៉ាងច្បាស់ថា៖ ដីដែលឃើញគ្រឿងចក្រកាយនេះ គឺគាត់បានស្នើសុំដាក់ឯកសារចូលទៅសាលាស្រុកភ្នំព្រឹក រួចហើយដែល លោកបន្តថា មិនបានរត់ច្បាប់ទៅមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង នៅឡើយទេ ហើយម្យ៉ាងវិញទៀត។ តា បាក់ បានបន្តទៀតថា៖ បើគាត់មិនទិញដីហ្នឹង ពីផ្កាយ២ទេ ធ្វើម្តេចនិងមានដីកាយ សម្រាប់ស្តប់ទឹកស្អាត ចែកជូនប្រជាពលរដ្ឋប្រើប្រាស់ខួបប្រាំងខួបវស្សាបាន។ មិនតែប៉ុណ្ណោះ មេឈ្មួញកាយដីភ្នំ៖ មានគោលបំណងយកលុយមកសូកប៉ាន់អ្នកសារព័ត៌មានជាថ្នូរនិងការបិទបាំងរឿងអាស្រូវមួយនេះផងដែរ តែអ្នកសារព័ត៌មានយើងបានឆ្លើយតបវិញភ្លាមៗផងដែរថា មិនអាចទទួលយកលុយជាថ្នូរនិងការបិទបាំងសកម្មភាពជីកកាយដីភ្នំដែលជាសម្បត្តិរដ្ឋបានឡើយ។


មហាជនមានចំងល់ថា ៖ តើលោក ជា ភួងភារម្យ មានសិទ្ធិអំណាចអ្វីបានជាហ៊ានយកដីភ្នំដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ យកទៅលក់តាមតែអំពើចិត្តបែបនេះ តើថ្នាក់ដឹកនាំខេត្តបាត់ដំបង និងថ្នាក់ដឹកនាំថ្នាក់ជាតិ បានដឹងដែរឫទេ ករណីជីកយកដីភ្នំលក់ស្ទើតែហិនហោចមួយនេះ។

ក្នុងនេះផងដែរលោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក នៅព្រឹកនេះ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បានប្រាប់តាមទូរស័ព្ទឲ្យថា៖ រឿងករណីលក់ដីភ្នំ និង កាយរន្ធដៅដីចង្កេះភ្នំនោះ លោកមិនបានដឹងច្បាស់នៅឡើយនោះទេ ហើយក៏មិនបានចេញច្បាប់អនុញ្ញាតអោយឈ្មោះ តា បាក់ កាយដីចង្កេះភ្នំមួយកន្លែងនេះដែរ។ ម្យ៉ាងវិញទៀតលោកបន្តថា តា បាក់ មិនទាន់ឃើញទៅរត់ច្បាប់សុំការអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ជាពិសេសខាងមន្ទីរក្រសួងរ៉ែ និង ថាមពលខេត្តបាត់ដំបងនៅឡើយនោះទេ។ លោកអភិបាលស្រុកបន្ថែមថា និងដាក់កម្លាំងចុះសិក្សាបន្ត  ព្រោះគ្មានជនណាអាចលក់ដីភ្នំដែលជាសម្បត្តិធនធានធម្មជាតិជីកយកអាចម៌ដីលក់បានឡើយ។


ចំពោះករណីមួយនេះលោកឧត្តមសេនីយ៍ទោ ជា ភួងភារម្យ មេបញ្ជាការកងពលតូចស្មើរជើង ៥៣ បានបកស្រាយតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៦ ខែមីនា ថា៖ ដីចង្កេះភ្នំជាដីរបស់គាត់ លោកបានបញ្ជាក់ថា៖ មានឯកសារអាជ្ញាធរ ភូមិ ឃុំ ស្រុក ទទួលដឹងឮ ដីលោក លោកលក់ចឹងហើយ តើមានអីខុស ។ប៉ុន្តែ អ្នកទិញយកទៅធ្វើអីឬជីកកាយធ្វើអាងទឹកស្អាត ទុកសម្រាប់ចែកជូនប្រជាពលរដ្ឋប្រើប្រាស់ទាំងខួបប្រាំងនិងវស្សា ខុសត្រង់ណានោះ វាគឺជារឿងអ្នកទិញ សូមសួរទៅអាជ្ញាធរឃុំ,ស្រុកទៅ ព្រោះគាត់លក់ដីអោយគេហើយ។

សូមបញ្ជាក់ផងដែលថា៖ អ្វីដែលខកចិត្ត គឺការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ ជា ភួងភារម្យ មិនទាន់បានប៉ុន្មានម៉ាត់ផង បែរជាលោកនិយាយថា៖ អ្នកសារព័ត៌មាន ប្រើពាក្យគំរាមទៅលើលោក មិនតែប៉ុណ្ណោះ លោកបន្តថា៖ សារព័ត៌មានគ្មានវិជ្ជាជីវៈ គ្មានដឹងច្បាប់ទំលាប់អីបន្តិចសោះ មិនត្រឹមតែនិយាយចឹងទេ លោកបន្តថា បើនិយាយឯកឧត្តមអើយ បងប្រុសអើយ អ៊ុំ អើយ ខ្ញុំអត់មានសាំងទេ អានិងគាត់ដោះអោយ តែបើនិយាយដូចប្អូនឯងចឹង គាត់មិនដោះស្រាយអោយទេ។ សូមបញ្ជាក់ថា សម្តីរបស់លោកឧត្តមសេនីយ៍ទោ ជា ភួងភារម្យ ហាក់មានគោលបំណងបង្អាក់បង្អោនកិត្តិយសអ្នកសារព័ត៌មានថា ទៅសុំលុយ សុំសាំងលោកទៅវិញ ខណៈអ្នកសារព័ត៌មានយើងអត់បាននិយាយរឿងលុយអ្វីបន្តិចសោះ ក្រៅពីសំភាសន៍ពាក់ព័ន្ធនិងករណីយកដីភ្នំលក់ឲ្យឈ្មួញ ។


មហាជនអំពាវនាវដល់លោកអភិបាលខេត្តបាត់ដំបង និង ក្រសួងរ៉ែ និង ថាមពល គួរតែដល់ពេលវេលាស៊ើបអង្កេតឲ្យបានសុីជម្រៅករណីយកដីភ្នំលក់ហើយ បើពុំដូច្នេះទេ ដីរដ្ឋ និងសម្បត្តិធនធានធម្មជាតិប្រាកដជាត្រូវបុគ្គលមានអំនាចឃុបឃិតគ្នា លក់ឲ្យឈ្មួញធ្វើអាជីវកម្មកាយដីលក់អស់ជាមិនខាន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
638 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6208 នាក់
ខែនេះ :
23773 នាក់
3 ខែនេះ :
73457 នាក់
សរុប :
1911909 នាក់