ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលុយ ៤០០លាន ដុល្លារអាមេរិក ដើម្បី​ព្យាបាល​ជំងឺ​COVID-19
Mo,09 März 2020 (Time 02:27 )
ដោយ ៖ ហ្រ្វាយដេ ដេលីញូ (ចំនួនអ្នកអាន: 777នាក់)


ភ្នំពេញ÷ លោក​ ផៃ ស៊ី​ផា​ន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បាន​ត្រៀម​ប្រាក់​៤០០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ព្យាបាល​ជំងឺ​កូ​វីត​.១៩​នេះ​។ លោក​បន្ត​ថា សាច់ប្រាក់​ទាំងនេះ ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​យល់ព្រម​តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​បាន​សម្រេច​រួច​ហើយ​។

លោក ផៃ ស៊ី​ផា​ន លើក​ឡើង​ទៀត​ថា រដ្ឋាភិបាល​បាន​សម្រេច​បិទ​សាលា​នៅ​ក្នុង​ក្រុង​សៀមរាប តែ​មិន​បាន​បោះបង់​ពលរដ្ឋ​ខេត្តសៀមរាប​ទេ​។


លោក ផៃ ស៊ី​ផា​ន អះអាង​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ទៅ​កាន់​ខេត្ត​សៀម​រាម ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច បើ​ទោះបីជា​កន្លែង​មាន​ឆ្លង​មេរោគ​កូ​វីត ក៏​ដោយ​។

គួរ​បញ្ជាក់​ថា នៅ​កម្ពុជា​មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់​រក​ឃើញ​ថា មាន​ឆ្លង​ជំងឺ​កូ​វីត​.១៩​នេះ បន្ទាប់​ពី​ជន​ជាតិ​ចិន និង​ជប៉ុន​។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​របស់​រាជរដ្ឋាភិបាល​បែប​នេះ​ក្នុង​សន្និសីទ​សារ​ព័​រ៌​មាន​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​វ​ឌ្ឍ​ភាព និង​ទិស​ដៅ​បន្ត​របស់​ក្រសួង​មុខងារសាធារណៈ​កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ​២០២០ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
687 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6257 នាក់
ខែនេះ :
23822 នាក់
3 ខែនេះ :
73506 នាក់
សរុប :
1911958 នាក់