ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សម្តេចតេជោ ហ៊ុន សែន ឧបត្ថម ១០០,០០០ $ (ដប់ម៉ឺនដុល្លារអាមេរិក) ជូនក្រុមកីឡាករបាត់ទាត់ ជម្រើសជាតិកម្ពុជា បន្ទាប់ពីឈ្នះក្រុមកីឡាករក្រុមកោះហ្គាំ របស់អាមេរិក
Wed,13 October 2021 (Time 08:19 AM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 137នាក់)


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ចំនួន ១០០,០០០ $ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត បន្ទាប់ពីបានទទួលជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំ របស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។



ខាងក្រោមនេះ គឺជាសំណេរទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្ហោះក្នុងផេកផ្លូវការរបស់សម្តេច :

"ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិកានេះសូមទទួលពី​ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ " ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
278 នាក់
ម្សិលមិញ :
1019 នាក់
សប្តាហ៍នេះ :
5610 នាក់
ខែនេះ :
24264 នាក់
3 ខែនេះ :
83786 នាក់
សរុប :
932501 នាក់