ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
លោកឧត្តមសេនីយ៍ទោ ហួត សុធី ចំណេះដឹងគឺពិតជាមានសារសំខាន់ ដូច្នេះត្រូវតែខិតខំព្យាយាម ក្រេបជញ្ជក់ យកចំណេះដឹង
Wed,10 November 2021 (Time 02:40 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 530នាក់)


ខេត្តឧត្តរមានជ័យ ÷ នាព្រឹកថ្ងៃពុធ ទី ១០ ខែ វិច្ឆិកា ឆ្នាំ២០២១ លោកឧត្តម សេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរ មានជ័យ បានអញ្ជើញជួបសំណេះសំណាល និងផ្តាំផ្ញើដល់មន្ត្រីនគរបាលជាតិ បុរស ចំនួន០៣រូប នៃស្នងការដ្ឋានគរបាលខេត្តឧត្ដរមានជ័យ ដែលនឹងចេញដំណើរទៅបន្តការសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេលវែង តាមផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២០ នៅប្រទេសវៀតណាម នាពេលដ៏ខ្លីខាងមុខ ក្នុងកិច្ចជួបសំណេះសំណាល និងផ្តាំផ្ញើនេះក៏មានការអញ្ជើញចូលរួមពី លោកស្នងការងផែនការងារធនធានមនុស្ស ផងដែរ ។

នាឱកាសនេះដែរ លោកស្នងការ ក៏បានផ្តាំផ្ញើដល់មន្ត្រីនគរបាលជាតិបុរសទាំងបីរូប ត្រូវមានវិន័យ និងត្រូវចេះស្រលាញ់សាមគ្គីគ្នាទៅវិញទៅមក និងត្រូវចេះថែរក្សាសុខភាពឲ្យបានល្អក្នុងអំឡុងពេលសិក្សានៅប្រទេសវៀតណាម ។ លើសពីនេះទៀត លោកស្នងការ បានណែនាំសង្កត់ធ្ងន់ថា ចំណេះដឹងគឺពិតជាមានសារសំខាន់ ដូច្នេះត្រូវតែខិតខំព្យាយាមក្រេបជញ្ជក់យកចំណេះដឹងនេះឲ្យបានជោគជ័យ សម្រាប់ជាផ្នែកមួយមកចូលរួមអភិវឌ្ឍអង្គភាពពេលត្រលប់មកវិញ និងជំរុញឲ្យមន្រ្តីនគរបាលជាតិទាំងបីរូបឲ្យខិតខំធ្វើយ៉ាងណាបន្តពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យបានច្រើន ដើម្បីឲ្យទទួលបានជោគជ័យក្នុងការសិក្សា ។

ជាមួយគ្នានេះដែរ លោកស្នងការ ក៏បានឧបត្ថម្ភនូវថវិកា ក្នុងម្នាក់ទទួលបាន ៤០០,០០០រៀល ដើម្បីជាការលើកទឹកចិត្តក្នុងការទៅបន្តការសិក្សានៅប្រទេសវៀតណាមផងដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
206 នាក់
ម្សិលមិញ :
329 នាក់
សប្តាហ៍នេះ :
4982 នាក់
ខែនេះ :
25268 នាក់
3 ខែនេះ :
72145 នាក់
សរុប :
1894173 នាក់