ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាស់ តឿន នគរបាលចរាចរណ៍ ត្រូវមានភាពទន់ភ្លន់ សម្តីមានក្រមសីលធម៌
Wed,10 November 2021 (Time 08:12 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 638នាក់)


បន្ទាយមានជ័យ ÷ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិការ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីប្រជុំត្រួតពិនិត្យកម្លាំងការិយាល័យជំនាញចំណុះផែនការងារសណ្តាប់ធ្នាប់សាធារណៈ ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ លោកឧត្តមសេនីយត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ត្រី សន គឹមសួគ៌ ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលទេសចរណ៍ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ក្រើនរំលឹកដល់នគរបាលចរាចរណ៍ ពេលចុះអនវត្តច្បាប់ចរាចរណ៍ ត្រូវមានភាពទន់ភ្លន់ សម្តីមានក្រមសីលធម៌ ការផាកពិន័យត្រូវផ្នែកលើច្បាប់ មានក្បាលប័ណ្ណត្រឹមត្រូវ មិនត្រូវតាំងខ្លួន ជាតុលាការកាត់ក្តីឲ្យភាគីណាម្នាក់ឈ្នះ ឬចាញ់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ឡើយ ។ នគរបាលចរាចរណ៍មានសិទ្ធិតែត្រួតពិនិត្យកន្លែងកើតហេតុ ប្រមែប្រមូលភស្តុតាង ធ្វើការវាស់វែងនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។

ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ លោកក៏បានដាស់តឿនឲ្យមន្ត្រីនគរបាលទាំងអស់ត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញរបស់ខ្លួន ក្នុងការអនុវត្តការងារ តួនាទី ភារកិច្ច ឲ្យបានល្អ និយាយស្តីត្រូវមានសីលធម៌ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ត្រូវមានគណនេយ្យភាព គោរពវិន័យ០០៦ ស្លៀកពាក់ឲ្យសក្កិសមជានគរបាលជាតិ និងមានសេចក្តីថ្លៃថ្នូរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
400 នាក់
ម្សិលមិញ :
329 នាក់
សប្តាហ៍នេះ :
5176 នាក់
ខែនេះ :
25462 នាក់
3 ខែនេះ :
72339 នាក់
សរុប :
1894367 នាក់