ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សង្គ្រា.ម​នៅ​ប្រទេស​ អា​ហ្វ​ហ្គា​នី​ស្ថាន​ បាន​ឈាន​ចូល​ដល់​ “​ដំណាក់កាល​កាន់តែ​ឃោរ.ឃៅ​ និង​បំផ្លិចបំផ្លាញ​កាន់តែ​ច្រើន​”
Wed,10 November 2021 (Time 09:27 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 1339នាក់)


UNITED​ NATIONS,​ (Reuters)​ -​ កាលពី​ថ្ងៃ​សុក្រ​ ​អង្គការសហប្រជាជាតិ​ ប្រចាំ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ បាន​ចោទ​ជា​សំនួរ​ស្តី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុម​តា​លី​បង់​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​ និង​បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា​ សង្គ្រាម​បាន​ឈាន​ចូល​ដល់​ “​ដំណាក់កាល​កាន់តែ​សាហាវ​ និង​បំផ្លិចបំផ្លាញ​កាន់តែ​ច្រើន​”​ ដោយសារ​តែ​ប្រជាជន​ស៊ី​វិល​ជាង​ ១​ពាន់​នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​មួយ​របស់​ក្រុម​តា​លី​បង់​កាលពី​ខែ​មុន​។​

​លោក​ Deborah​ Lyons​ បាន​និយាយ​ថា​ “​ភាគី​ដែល​ប្តេជ្ញា​ចិត្ត​យ៉ាង​មុះ​មុត​ចំពោះ​ការ​ចរចារ​រក​ដំណោះស្រាយ​ មិន​យក​ជីវិត​របស់​ប្រជាជន​ស៊ី​វិល​ជា​ច្រើន​មក​ប្រថុយ​នឹង​គ្រោះថ្នាក់​ទេ​ ព្រោះ​ភាគី​នោះ​គួរតែ​យល់​ថា​ ដំណើរការ​នៃ​ការ​ផ្សះផ្សា​នឹង​មានការ​លំបាក​កាន់តែ​ច្រើន​ នៅ​ពេល​ដែល​ការ​បង្ហូរឈាម​កាន់តែ​កើនឡើង​”​។​

​ក្រុម​តា​លី​បង់​បាន​បង្កើន​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី​កម្ចាត់​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ចាប់តាំងពី​ខែមេសា​ ខណៈ​ដែល​កងកម្លាំង​បរទេស​បាន​បញ្ចប់​ការ​ដកខ្លួន​ បន្ទាប់​ពី​សង្គ្រាម​រយៈពេល​ ម្ភៃ​ឆ្នាំ​។​ កាលពី​ថ្ងៃ​សុក្រ​ ក្រុម​តា​លី​បង់​បាន​ដណ្តើម​យក​ទីរួមខេត្ត​មួយ​ និង​ធ្វើឃាត​មន្ត្រី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពូល​របស់​រដ្ឋាភិបាល​នៅ​ទីក្រុង​កា​ប៊ុល​។​

​លោក​ Lyons​ បាន​និយាយ​ថា​ “​នេះ​គឺជា​សង្គ្រាម​មួយ​ប្រភេទ​ផ្សេង​ទៀត​ ដោយ​រំលឹក​ទៅ​ដល់​ប្រទេស​ស៊ី​រី​ នា​ពេល​ថ្មីៗ​នេះ​ ឬ​ទីក្រុង​ Sarajevo​ កាលពី​អតីតកាល​មិនយូរ​ប៉ុន្មាន​”​ ៕



U.N.​ says​ Afghan​ war​ has​ entered​ 'deadlier​ and​ more​ destructive​ phase'

UNITED​ NATIONS,​ (Reuters)​ -​ The​ U.N.​ special​ envoy​ for​ Afghanistan​ on​ Friday​ questioned​ the​ Taliban's​ commitment​ to​ a​ political​ settlement,​ telling​ the​ U.N.​ Security​ Council​ the​ war​ has​ entered​ a​ "deadlier​ and​ more​ destructive​ phase"​ with​ more​ than​ 1,000​ civilians​ killed​ in​ the​ past​ month​ during​ a​ Taliban​ offensive.

"A​ party​ that​ was​ genuinely​ committed​ to​ a​ negotiated​ settlement​ would​ not​ risk​ so​ many​ civilian​ casualties,​ because​ it​ would​ understand​ that​ the​ process​ of​ reconciliation​ will​ be​ more​ challenging,​ the​ more​ blood​ is​ shed,"​ Deborah​ Lyons​ said.

The​ Taliban​ has​ stepped​ up​ its​ campaign​ to​ defeat​ the​ U.S.-backed​ government​ since​ April​ as​ foreign​ forces​ complete​ their​ withdrawal​ after​ 20​ years​ of​ war.​ The​ Taliban​ captured​ an​ Afghan​ provincial​ capital​ and​ assassinated​ the​ government's​ top​ media​ officer​ in​ Kabul​ on​ Friday.​

"This​ is​ now​ a​ different​ kind​ of​ war,​ reminiscent​ of​ Syria,​ recently,​ or​ Sarajevo,​ in​ the​ not-so-distant​ past,"​ Lyons​ said.

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
137 នាក់
ម្សិលមិញ :
744 នាក់
សប្តាហ៍នេះ :
3287 នាក់
ខែនេះ :
18633 នាក់
3 ខែនេះ :
55225 នាក់
សរុប :
2651309 នាក់