ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សម្តេច​ ប៉ាប​ ថ្កោលទោស​ ការ​វា.យប្រ.ហារ​លើ​ នាយក​រដ្ឋ មន្ត្រី​ប្រទេស​ អ៊ី​រ៉ា​ក់​ ថា​ជា​អំពើ​ភេរ.វក.ម្ម​ដ៏​ឃោរ.ឃៅ​
Thu,11 November 2021 (Time 10:04 AM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 1383នាក់)


ATICAN​ CITY,​ (Reuters)​ -​ កាលពី​ថ្ងៃ​អង្គារិ៍​ សម្តេច​ប៉ាប​ Francis​ បាន​ថ្កោលទោស​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅ​លើ​លំនៅ​ដ្ឋា​ន​របស់​នាយក​រដ្ឋមន្ត្រី​ប្រទេស​អ៊ី​រ៉ា​ក់​លោក​ Mustafa​ al-Kadhimi​ ថា​ជា​ “​អំពើ​ភេរវកម្ម​ដ៏​សាហាវ​”​ ។​

​កាលពី​ថ្ងៃអាទិត្យ​ ទោះបីជា​ នាយក​រដ្ឋមន្ត្រី​លោក​ Al-Kadhimi​ បាន​គេច​ផុត​ពី​ការ​ធ្វើឃាត​ដោយ​គ្មាន​របួស​ ប៉ុន្តែ​អង្គរក្ស​ជា​ច្រើន​នាក់​បាន​រង​របួស​ នៅ​ពេល​ដែល​យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន​ បី​គ្រឿង​ ដែល​ផ្ទុក​គ្រឿងផ្ទុះ​ត្រូវ​បាន​បាញ់​បង្ហោះ​ទៅ​លើ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​ Baghdad​ ។​

​ទីក្រុង​ Vatican​ បាន​និយាយ​ថា​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​ខ្លួន​បាន​ផ្ញើ​លិខិត​ទៅ​កាន់​នាយក​រដ្ឋ​ មន្ត្រី​អ៊ី​រ៉ា​ក់​ ក្នុង​នាម​សម្តេច​ប៉ាប​ ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ី​រ៉ា​ក់​កាលពី​ខែមីនា​។​

​លិខិត​នោះ​បាន​និយាយ​ថា​ “​ក្នុង​ការ​ថ្កោលទោស​អំពើ​ភេរវកម្ម​ដ៏​ឃោរឃៅ​នេះ​ សម្តេច​ បាន​បង្ហាញ​នូវ​ទំនុកចិត្ត​ម្តងទៀត​ថា​ ជាមួយនឹង​ព្រះ​ពរ​នៃ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ប្រជាជន​អ៊ី​រ៉ា​ក់​នឹង​ទទួល​បាន​ប្រាជ្ញា​ និង​កម្លាំង​ក្នុង​ការ​បន្តដំណើរ​ដោយ​សន្តិភាព​តាម​រយៈ​ការ​សន្ទនា​ និង​សាមគ្គីភាព​ជា​បងប្អូន​”​។​

​ប្រភព​ពី​មន្ត្រី​សន្តិសុខ​អ៊ី​រ៉ា​ក់​ និង​កងជីវពល​ក្នុង​ទីក្រុង​ Baghdad​ បាន​និយាយ​ថា​ ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កងជីវពល​ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​យ៉ាង​ហោច​ណាស់​មួយ​ក្រុម​ ប៉ុន្មាន​ស​ប្តា​ហ៍​បន្ទាប់​ពី​ក្រុមគាំទ្រ​អ៊ី​រ៉​ង់​ត្រូវ​បាន​បណ្តេញ​ចេញពី​ការ​បោះ​ឆ្នោត​ដែល​ពួក​គេ​និយាយ​ថា​មានការ​ក្លែងបន្លំ​ ៕

Pope​ condemns​ attack​ on​ Iraqi​ PM​ as​ vile​ act​ of​ terrorism

ATICAN​ CITY,​ (Reuters)​ -​ Pope​ Francis​ on​ Tuesday​ condemned​ the​ drone​ attack​ on​ Iraqi​ Prime​ Minister​ Mustafa​ al-Kadhimi's​ residence​ as​ a​ "vile​ act​ of​ terrorism".

Al-Kadhimi​ escaped​ unhurt​ when​ three​ drones​ carrying​ explosives​ were​ launched​ at​ his​ home​ in​ Baghdad​ on​ Sunday.​ Several​ of​ his​ bodyguards​ were​ injured.

The​ Vatican​ said​ its​ Secretary​ of​ State​ sent​ a​ message​ to​ the​ prime​ minister​ in​ the​ name​ of​ the​ pope,​ who​ visited​ Iraq​ in​ March.

"In​ condemning​ this​ vile​ act​ of​ terrorism,​ His​ Holiness​ once​ more​ expresses​ his​ confidence​ that​ with​ the​ blessing​ of​ the​ most​ high​ God​ the​ people​ of​ Iraq​ will​ be​ confirmed​ in​ wisdom​ and​ strength​ in​ pursuing​ the​ path​ of​ peace​ through​ dialogue​ and​ fraternal​ solidarity,"​ the​ message​ said.

Iraqi​ security​ officials​ and​ militia​ sources​ in​ Baghdad​ said​ the​ drone​ attack​ was​ carried​ out​ by​ at​ least​ one​ Iran-backed​ militia,​ weeks​ after​ pro-Iran​ groups​ were​ routed​ in​ elections​ they​ say​ were​ rigged.

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
138 នាក់
ម្សិលមិញ :
744 នាក់
សប្តាហ៍នេះ :
3288 នាក់
ខែនេះ :
18634 នាក់
3 ខែនេះ :
55226 នាក់
សរុប :
2651310 នាក់