ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ខេត្តសៀមរាបត្រៀមទទួលទេសចរណ៍ចាក់វ៉ាក់សាំងនាខែមករា​ ឆ្នាំ​២០២២​ ខាងមុខនេះ បន្ទាប់ពីបញ្ចប់ការសាងសង់ផ្លូវ៣៨ខ្សែជាស្ថាពរនៅថ្ងៃទី​ ២៩​ ខែធ្នូ​ ឆ្នាំ​២០២១​​
Thu,11 November 2021 (Time 05:14 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 637នាក់)


នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨: ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែ និងការស្តារ-កែលម្អដងស្ទឹងសៀមរាបក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង និងមានការអញ្ជើញចូលរួមសមាជិកគណៈកម្មការអន្តរក្រសួង ព្រមទាំងមន្ត្រីជំនាញនៃក្រសួងការពារជាតិ ក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូនជាច្រើនរូបទៀត។

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ គិតត្រឹម ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ រួមមាន ការងារស្ថាបនាតួផ្លូវ ការងារសាងសង់ប្រព័ន្ធលូទឹកកខ្វកនិង លូទឹកភ្លៀង និងការងារដំឡើងបរិក្ខារផ្លូវថ្នល់ ក្នុងនោះមានការងារបំពាក់កាមេរ៉ាសុវត្ថិភាព បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ បរិក្ខារចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងការដាំដើមឈើ សម្រេចជារួមបាន ៨៩,៣៩% នៃទំហំការងារសរុប។

ការស្ដារ-កែលម្អដងស្ទឹងសៀមរាបទាំងសងខាង ចាប់ពីស្ពានប៊ើកកដល់អាងក្រពើ ប្រវែង សរុប ៩ ០៥០ ម៉ែត្រ គិតត្រឹមថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ រួមមានការសម្របសម្រួលដោះស្រាយ សំណង់បណ្តោះអាសន្នចេញពីដងស្ទឹងសម្រេចបាន ១០០% ហើយការងាររៀបចំភ្លើងបំភ្លឺសាធារណៈ តាមដងស្ទឹង សម្រេចជារួមបាន ៦៦% នៃផែនការ។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន​ ៣៨​ខ្សែ​ ក្នុងក្រុងសៀមរាប​ ខេត្តសៀមរាបដែលនឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី​ ២៩​ ខែធ្នូ​ ឆ្នាំ​២០២១​​ ដេីម្បីត្រៀមទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងនាខែមករា​ ឆ្នាំ​២០២២​ ខាងមុខនេះ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
329 នាក់
ម្សិលមិញ :
857 នាក់
សប្តាហ៍នេះ :
5831 នាក់
ខែនេះ :
25730 នាក់
3 ខែនេះ :
72541 នាក់
សរុប :
1894087 នាក់