ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកការ ប្រជុំត្រួតពិនិត្យ និងការអនុវត្តវិន័យ ០០៦
Mon,08 November 2021 (Time 02:41 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 711នាក់)


(ខេត្តបន្ទាយមានជ័យ): នាព្រឹកថ្ងៃចន្ទ ៤ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅស្នងការដ្ធាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការប្រជុំត្រួតពិនិត្យ និងការអនុវត្តវិន័យ ០០៦ បបជចុះថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ របស់នគរបាលជាតិ ។

កិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំរបស់ស្នងការដ្ធាន នគរបាលខេត្ត ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ។

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំលោកស្នងការរងទទួលផែននីមួយៗ និង លោកនាយការិយាល័យជំនាញ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវ៖
- គោរពវិន័យ ០០៦ បបជ ចុះថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ របស់នគរបាលជាតិ ។
-អនុវត្តន៍តួនាទី-ភារកិច្ច ឱ្យបានល្អ ហើយម៉ឺងម៉ាត់បំផុត មិនត្រូវផ្ដេកផ្ដួល ។
-រៀបចំការងារកិច្ចការរដ្ធបាលប្រចាំថ្ងៃឱ្យបានល្អ
-គ្រប់គ្រងបញ្ជីវត្តមាន និងក្តាប់អំពី កម្លាំងសេរី ,អ្នកឈឺ , បេសកម្ម ឲ្យបានម៉ឹងម៉ាត់ ។
-រៀបចំរចនាសម្ព័ន្នគ្រប់គ្រង និង រៀបចំបន្ថែមកន្លែងចន្លោះប្រហោង ( ប្រអប់ ) ។
-គោរពពេលម៉ោងធ្វើការ ការស្លៀកពាក់ឯកសណ្ធានឱ្យបានសមរម្យ ដើម្បីបញ្ជាក់ពីភាព មុឹងម៉ាត់ ភាពស្វាហាប់ និង ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍បន្ថែមទៀតថា កម្លាំងទាំងអស់ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាធ្លុងមួយដើម្បីសម្រេចនូវរាល់ភារកិច្ចថ្នាក់លើប្រគល់ជូន ។

ជាចុងបញ្ចប់ លោកឧត្ដមសេនីយ៍ទោ ស្នងការ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងនាយ នាយរង និងមន្ត្រីទាំងអស់ ដែលបានយកចិត្តទុកដាក់ការអនុវត្តន៍តួនាទី-ភារកិច្ចបានល្អកន្លងមក ។

លោក ឧត្តមសេនីយ៍ទោ ស្នងការ បានធ្វើការផ្ដាំផ្ញើដល់កម្លាំងទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ជាពិសេសនគរបាលគ្រប់រូបត្រូវថែរក្សាសុខភាព និងបន្តអនុវត្ត ៣កុំ ៣ការពារ តាមគោលការរបស់ក្រសួងសុខាភិបាល និងរៀនតាមបែបគន្លងថ្មី ព្រមទាំងចូលរួម បង្ការ បង្រ្កាប និងសង្គ្រោះ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
364 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4630 នាក់
ខែនេះ :
17570 នាក់
3 ខែនេះ :
65394 នាក់
សរុប :
2738440 នាក់