(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា មានករណីអ្នកជំងឺកូវីដ១៩ នៅខណ្ឌប្ញស្សីកែវម្នាក់ អាយុ៧២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យរុស្សី។អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ Hou Houy អាយុ៧២ឆ្នាំ រស់នៅខណ្ឌប្ញស្សី រាជធានីភ្នំពេញ រកឃើញមានករណីកូវីដ១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ អ្នកជំងឺមានសភាពរលាកសួតសងខាងធ្ងន់ធ្ងរ និងខ្សោយសួតស្រួចស្រាវ។ អ្នកជំងឺបានស្លាប់នៅម៉ោង ១៣៖៤៤នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសព័ត៌មាននេះនៅពេលបន្ទាប់៕ប្រភព: Fresh News
ចំនួនអ្នកទស្សនា