ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ខេត្តសៀមរាប រកឃើញអ្នកកើត កូវិដ-19 ចំនួន០២នាក់បន្ថែមទៀត
Sat,27 March 2021 (Time 05:56 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 82នាក់)


សៀមរាប ៖ រដ្ឋបាលខេត្ត សៀមរាប បានប្រកាសឱ្យដឹងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួនពីរនាក់បន្ថែមទៀត។ ធ្វើឱ្យអ្នកកើតកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ នៅក្នុងខេត្ត សៀមរាប ឡើងដល់ ៩នាក់ហើយ។

ក្នុងសេចក្តីជូនព័ត៌មានរបស់រដ្ឋបាលខេត្ត សៀមរាប បានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ពីរនាក់នេះរួម មាន៖

ទី១៖ ជាកុមារា អាយុ ៦ឆ្នាំ ដែលជាកូនទី២ របស់ លោក អឹង ឡាង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ បច្ចុប្បន្នលោក អឹង ឡាង ភរិយា និងកូនទាំង ២នាក់ គឺមានវិជ្ជមានជំងឺកូវីដ-១៩។

ទី២៖ លោក សែម ម៉ាលី ភេទប្រុស អាយុ ៣២ឆ្នាំ ដែលរស់នៅក្រោយផ្សារគោកធ្លក ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាភ្ញៀវបានទៅហាងកាហ្វេលឹង្គ១០០០ និងបានពាក់ព័ន្ធដោយផ្ទាល់ជាមួយ លោក ហ៉ឹម វណ្ណៈ ដែលមានវិជ្ជមានជំងឺកូវីដ-១៩។

ក្នុងសេចក្តីជូនព័ត៌មាននេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនប្រជាពលរដ្ឋ ដែលបានទាក់ទងទីតាំងហាងកាហ្វេលឹង្គ១០០០ ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឬផ្សារគោកធ្លកចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ឬបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានទាំងពីរនាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០១ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
463 នាក់
ម្សិលមិញ :
891 នាក់
សប្តាហ៍នេះ :
10367 នាក់
ខែនេះ :
33188 នាក់
3 ខែនេះ :
79201 នាក់
សរុប :
702931 នាក់