ថ្ងៃសៅរ៍ ១៤កើត ខែចែត្រ ឆ្នាំជួត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតលេខ ០៦៥/២១ សសរ ស្តីពីការសម្រេច ការដាក់សណ្ឋាគារសម័យថ្មី អន្តរជាតិ ជាកនហលែងព្យាបាលអ្នកជម្ងឺកូវិដ១៩ ។ដោយក្នុងសេចក្តីសម្រេចនោះគេសង្កេតឃើញថា ប្រការ១:ប្រការ១: ត្រូវបានកំណត់យកសណ្ឋាគារសម័យថ្មី អន្តរជាតិ មានទីតាំងស្ថិតនៅផ្លូវគុជអាសុី(ផ្លូវលេខ១២៣៧) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាកន្លែងព្យាបាលអ្នកជម្ងឺកូវិដ-១៩ នៅខេត្តព្រះសីហនុ ។ប្រការ២: ម្ចាស់សណ្ឋាគារសម័យថ្មី អន្តរជាតិ មានភារកិច្ច÷-ផ្អាកមិទទួលភ្ញៀវដទៃឲ្យស្នាក់នៅក្នុងសណ្ឋាគារ-ត្រូសហការណ៍ជាមួយក្រុមការងាររដ្ឋបាលខេត្ត និង មន្ត្រីនៃមន្ទីរសុខាភិបាល ដើម្បីរៀបចំទីរងខាងលើ ឲ្យមានលក្ខណៈសមស្របជាកន្លែងព្យាបាលអ្នកជម្ងឺកូវិដ-១៩-រៀបចំសម្អាតអនាម័យ បាញ់ថ្នាំងសម្លាប់មេរោគនៅទីតាំងសណ្ឋាគារទងក្នង និងបរិវេណសណ្ឋាគារមិនពេលយកអ្នកជម្ងឺមកព្យាបាល និង ពេលបញ្ចប់មុខងារជាកន្លែងព្យាបាលអ្នកជម្ងឺ-១៩-ត្រូវណែនាំបុគ្គលិក និងអ្នកពាក់ព័ន្ធក្នុងសណ្ឋាគារដែលចបាច់ត្រូវនៅបំរើការងារបន្តដូចជា÷ អ្នកសំអាតអនាម័យ អ្នកដស្ល ឬ សន្តិសុខ..។ល។ឲ្យអនុវត្តន៍បានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគារដែលជាកន្លែងព្យាបាល មិនត្រូវចេញទៅក្រៅដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ចឡើយ-ត្រូវវេចខ្ចប់ទុកដាក់សំរាឲ្យបានត្រឹមត្រូវដើម្បីក្រុមហ៊ុនប្រមូលសំរាមដឹកជញ្ជូនយកទៅដុតកម្ទេចចោល។ប្រការ៣: ក្នុងដំណាក់កាលព្យាបាល អ្នកជម្ងឺកូវិដ-១៩ ត្រូវអនុវត្តកាតព្វកិច្ចដូចខាងក្រោម:-អនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល ដែលកំណត់ដោយក្រសួងសុខាភិបាល-មិត្រូវចាកចេញពីកន្លែងព្យាបាល ដោយគ្មានការអនុញ្ញាតពីមន្រ្តីសុខាភិបាលជាដាច់ខាត-សហការក្នុងការផ្តល់ព័ត៌មានអំពីការប្រែប្រូលសុខភាពប្រចាំថ្ងៃរបស់ខ្លួនដល់មន្រ្តីសុខាភិបាល-ត្រូវបំពេញភារកិច្ចផ្សេងៗទៀតតាមការតម្រូវការរបស់មន្រ្តីសុខាភិបាល និងការកំណត់នៃច្បាប់។ប្រការ៤: សេចក្តីសម្រេចណាដែលផ្ទុយពីសេចក្តីសម្រេចនេះត្រូវចាត់ទុកជានិរាករណ៍។ប្រការ៥: នាយករដ្ឋបាលខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងម្ចាស់សណ្ឋាគារសម័យថ្មី អន្តរជាតិ ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕
ចំនួនអ្នកទស្សនា