ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ស្រះស្រង់អាចនឹងរីងស្ងួតនាចុង រដូវ ប្រាំងឆ្នាំនេះ ខណ: អ្នក ជំនាញ ជួសជុល និងអភិរក្សប្រាសាទ កំពុងមមាញឹកក្នុងការជួសជុល
Sun,28 March 2021 (Time 02:27 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 79នាក់)


សៀមរាប៖ នាចុងរដូវប្រាំងខាងមុខនេះ ស្រះស្រង់អាចនឹងត្រូវរីងស្ងួត ព្រោះកន្លងមកនេះពុំមានការបញ្ចូលទឹកក្នុងស្រះស្រង់ទេដោយមូលហេតុទុកលទ្ធភាពគ្រប់គ្រាន់ឲ្យអ្នកជំនាញធ្វើការជួសជុល និងលើកតម្លៃសោភ័ណភាពឡើងវិញ នៅប្រាសាទកណ្ដាលស្រះស្រង់នេះ។

អ្នកជំនាញលើការគ្រប់គ្រងទឹកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមិនបានបង្ហូរទឹកចូលបន្ថែមក្នុងស្រះស្រង់ទេ ខណ:ដែលក្រុមអ្នកជួសជុលប្រាសាទ បច្ចុប្បន្នកំពុងប្រញាប់រួសរាន់ ក្នុងការងារជួសជុលបង្ហើយប្រាសាទស្រះស្រង់ឲ្យទាន់ពេលវេលា។ ស្ថានភាពបច្ចុប្បន្ន គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ កម្រិតបរិមាណទឹកក្នុងស្រះស្រង់ ស្ថិតក្នុងកម្រិតទាបបំផុត ហើយកំដៅថ្ងៃនឹងបន្តហួតទឹកដែលនៅសេសសល់បន្ដិចបន្តួចនេះ យ៉ាងឆាប់រហ័យបំផុត បើគិតតាមរយ:អាកាសធាតុសព្វថ្ងៃ។

គួររំលឹកថា កាលពីខែមេសា ឆ្នាំ២០២០ លោកជំទាវឧកញ៉ា អគ្គនាយិកានៃក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានប្រកាសថា ខ្លួនបានផ្ដល់ថវិកា ដល់អាជ្ញាធរជាតិអប្សរា ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក ដើម្បីជួសជុលប្រាសាទកណ្តាលស្រះស្រង់, ខ្លោងទ្វារចូលបរិវេណក្រុងអង្គរធំ ពីខាងលិច ឬហៅថា ខ្លោងទ្វារតាកាវ និងរហាត់ទឹកបុរាណ ហើយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីចុងខែកុម្ភ: ឆ្នាំ២០២១កន្លងមក ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
372 នាក់
ម្សិលមិញ :
891 នាក់
សប្តាហ៍នេះ :
10276 នាក់
ខែនេះ :
33097 នាក់
3 ខែនេះ :
79110 នាក់
សរុប :
702840 នាក់