ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សិល្បការិនីរបស់ហង្សមាស ៣រូបហើយ បានជាសះស្បើយ ពីជំងឺដ៏កាចសាហាវកូវីដ-១៩
Sun,28 March 2021 (Time 02:56 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 72នាក់)


ភ្នំពេញ៖ ដូចប្រិយភាពបានជ្រាបរួចមកហើយថា សិល្បករ-សិល្បការិនីមួយចំនួនរបស់ស្ថានីយទូរទស្សន៍ហង្សមាសបានប្រកាសថា ឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ និងត្រូវបានបញ្ចូនទៅព្យាបាលនៅសណ្ឋាគារ Great Duke។ យ៉ាងណាមិញ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ គឺមានសិល្បការិនីចំនួន៣នាក់ហើយ របស់ទូរទស្សន៍ហង្សមាស បានជាសះស្បើយឡើងវិញ ពីជំងឺដ៏កាចសាហាវកូវីដ-១៩។

១៖ តារាចម្រៀង វី ឌីណែត៖ តារាស្រីរូបនេះ ត្រូវបានគេដឹងថា នាងជាសះស្បើយមុនគេ ដោយត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល។ តែយ៉ាងណានាង នៅបន្តការធ្វើចត្តាឡីស័កនៅ សណ្ឋាគារសុខារយៈពេល១៤បន្តទៀត ដើម្បីឲ្យប្រាកដពីស្ថានភាពសុខភាពរបស់នាង។ កញ្ញា វី ឌីណែត បានប្រកាសថា បានឆ្លងកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ និងបានជាសះស្បើយឡើងវិញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

២៖ តារាចម្រៀង សុគន្ធ នីសា៖ បន្ទាប់ពីតារាចម្រៀង វី ឌីណែត ប្រកាសជាសះស្បើយ ប៉ុន្មានថ្ងៃក្រោយមក តារាចម្រៀងហង្សមាសម្នាក់ទៀត គឺសុគន្ធ នីសា បានប្រកាសថា ខ្លួនក៏បានជាសះស្បើយពីជំងឺដ៏កាចសាហាវកូវីដ-១៩ ផងដែរ ប៉ុន្តែបច្ចុប្បន្នកំពុងបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅគេហដ្ឋានរបស់នាងផ្ទាល់។ សុគន្ធ នីសា បានប្រកាសថាខ្លួនមានវិជ្ជមានកូវីដ-១៩នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ និងជាសះស្បើយឡើងវិញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

៣៖ ពិធីការិនី កែវ ចាន់និមល៖ មិនខុសពីតារាចម្រៀងស្រីទាំងពីរខាងលើទេ អ្នកនាង កែវ ចាន់និមល ក្រោយពីត្រូវបានក្រុមគ្រូពេទ្យអនុញាតឲ្យចេញពីកន្លែងព្យាបាល គឺនៅបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀត នៅគេហដ្ឋានរបស់អ្នកនាងផ្ទាល់។ ពិធីការិនី លំដាប់ប្រទេសរូបនេះ ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ និងបានបញ្ជាក់ថាជាសះស្បើយឡើងវិញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១៕

ប្រភព: Fresh News

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
538 នាក់
ម្សិលមិញ :
891 នាក់
សប្តាហ៍នេះ :
10442 នាក់
ខែនេះ :
33263 នាក់
3 ខែនេះ :
79276 នាក់
សរុប :
703006 នាក់