ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ២១ : ០០ នាទីមានករណីក្មេងទំនើងមួយក្រុមធ្វើឱ្យខូចខខតដោយចេតនា(កាប់រថយន្តសុីរ៉ែនពេទ្យដឹកអ្នកជម្ងឺ) មានគ្នា៣នាក់ នៅ ចំណុចផ្លូវលំ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បណ្តាលឱ្យដាច់ថ្នាំឡាន កំពិតទ្វាខាងស្តាំ និងបែកកញ្ចក់ខាង មុខ ។លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែត និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២១ បានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ មានឈ្មោះ៖១/ឈ្មោះ ខេង វាសនា ប្រុស អាយុ ១៨ឆ្នាំ រស់នៅ ភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។២/ឈ្មោះ ខេង សុឃីម ប្រុស អាយុ ២០ឆ្នាំ រស់នៅ ភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។៣/ឈ្មោះ ឈូន វីរះ ហៅ ម៉ូវ ភេទប្រុស អាយុ ១៧រស់នៅភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ករណីជនសង្ស័យទាំង៣នាក់នេះយើងកំពុងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ ការតាមនីតិវិធីច្បាប់៕
ចំនួនអ្នកទស្សនា