ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូន ទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានបំណង ចង់សុីដាច់លុយ ជនរងគ្រោះ
Sun,28 March 2021 (Time 09:58 AM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 181នាក់)


ខេត្តបន្ទាយមានជ័យ ÷ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជា ពលរដ្ឋ ពាក់ព័ន្ធនឹងការរំលោភលើទំនុកចិត្ត តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកស្នងការរងផែនសន្តិសុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ ឯក គង់ វិនឌី ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ការិយាល័យជំនាញ សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ។


នៅថ្ងៃពុធ ១១ កើត ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កងកម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ រហូតដល់មានការ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ មាន ឈ្មោះ គង់ ដា ហៅទិ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ នៅចំណុចជិតផ្សារ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនាំយកមកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យខាងលើ បានប្រព្រឹត្តសកម្មភាពករណី រំលោភលើទំនុកចិត្ត ដោយប្រើប្រាស់បណ្តាញសង្គម Line កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយឱ្យជនរងគ្រោះទទួលលុយពីប្រទេសថៃ តាមរយៈធនាគារថៃផានិត ចំនួន ៣០៣៨០០ លុយបាត (បីសែន បីពាន់ប្រាំបីរយបាត)ហើយឱ្យវេរប្រាក់បន្ត ជាលុយដុល្លារចំនួន ៩៩០៥$ (ប្រាំបួនពាន់ប្រាំបួនរយប្រាំដុល្លា) តាមរយៈក្រុមហ៊ុនវេរប្រាក់មួយ ។ ក្រោយពីជនល្មើសបានទទួលលុយរួច គណនី ធនាគាររបស់ជនរងគ្រោះក្នុងប្រទេសថៃមានបញ្ហា ដោយត្រូវបានបិទបណ្តោះអាសន្ន ដោយលុយចំនួន ៣០៣៨០០ បាត នោះ ត្រូវបានម្ចាស់លុយប្តឹងធនាគារថៃដកលុយត្រលប់មកវិញ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
404 នាក់
ម្សិលមិញ :
891 នាក់
សប្តាហ៍នេះ :
10308 នាក់
ខែនេះ :
33129 នាក់
3 ខែនេះ :
79142 នាក់
សរុប :
702872 នាក់