ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
រកឃើញអ្នកពាក់ព័ន្ធស្ដ្រីកើតជំងឺកូវីដ នៅស្រុករមាសហែក ខេត្តស្វាយរៀង ចំនួន៦១នាក់ រដ្ឋបាលខេត្ត អំពាវនាវអ្នកសង្ស័យត្រូវធ្វើចត្ដាឡីស័ក
Mon,29 March 2021 (Time 02:12 PM)
ដោយ ៖ លោក យឹង វិរ: (ចំនួនអ្នកអាន: 134នាក់)


ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៩ ខេមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញអ្នកពាក់ព័ន្ធជាមួយស្ដ្រីម្នាក់កើតជំងឺកូវីដ១៩ ឈ្មោះ ចិន ហម អាយុ៥៣ឆ្នាំ នៅស្រុករមាសហែក រហូតដល់៦១នាក់ ទាំងប៉ះពាល់ផ្ទាល់ និងប្រយោល។

រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា មនុស្សទាំង៦១នាក់នោះ មានអ្នកប៉ះពាល់ផ្ទាល់២១នាក់ ហើយបានយកសំណាកទៅពិនិត្យ និងដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ។ ដោយឡែក អ្នកប៉ះពាល់ប្រយោល៤០នាក់ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយតាមដានសុខភាពរង់ចាំការធ្វើតេស្ដលើកទី១ របស់អ្នកប៉ះពាល់ផ្ទាល់ខាងលើ។

រដ្ឋបាលខេត្ដស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ឬដឹងខ្លួនថា បានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយស្ដ្រី ឈ្មោះ ចិន ហម គិតចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្ដល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់វិធានការបន្ដ។

គួរជម្រាបថា ស្ដ្រីឈ្មោះ ចិន ហម បានប៉ះពាល់ផ្ទាល់ជាមួយស្ដ្រីម្នាក់ឈ្មោះ ទៀង អូន អាយុ២៧ឆ្នាំ ដែលវិជ្ជមានជំងឺកូវីដ១៩ ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ ដើម្បីចូលរួមពិធីឡើងសូត្រមន្ដឡើងគេហដ្ឋាន ស្ថិតនៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ ហើយស្ដ្រី ចិន ហម ត្រូវបានរកឃើញវិជ្ជមាន នៅថ្ងៃទី២៨ ខែមីនាម្សិលមិញ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
435 នាក់
ម្សិលមិញ :
891 នាក់
សប្តាហ៍នេះ :
10339 នាក់
ខែនេះ :
33160 នាក់
3 ខែនេះ :
79173 នាក់
សរុប :
702903 នាក់