ដោយយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យលេខ 214 / 21 ចុះថ្ងៃទី 29 ខែមីនា ឆ្នាំ 2021បានឲ្យដឹងថាការផ្ទុះរីករាលដាលនៃមេរោគកូវីត19 ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈនៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនបានទទួលរងផលប៉ះពាល់ខ្លាំងក្នុងនោះអ្នកចូលផ្ទះឬជួលបន្ទប់កំពុងជួបការលំបាកក្នុងការបង់ថ្លៃឈ្នួលផ្ទះឬឈ្នួលបន្ទប់ផងដែរក្នុងន័យនេះនេះដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងការគិតគូរនិងជួយទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួលឬបន្ទប់ជួលនោះរដ្ឋបាលខេត្តបន្ទាយមានជ័យសូមអំពាវនាវដល់អ្នកឧកញ៉ាឧកញ៉ាលោកលោកស្រីដែលជាម្ចាស់ផ្ទះជួលឬបន្ទប់ជួលទាំងអស់នៅក្នុងបន្ទភូមិសាស្ត្រខេត្តបន្ទាយមានជ័យដូចខាងក្រោម១: ពិនិត្យលទ្ធភាពបញ្ចុះតម្លៃឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះឬឈ្នួលបន្ទប់ក្នុងកំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈនេះរហូតដល់ស្ថានភាពនៃការរីករាលដាលមេរោគកូវីត19 មានសភាពធូរស្រាលឡើងវិញ២: យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះឬឈ្នួលបន្ទប់ពីសំណាក់អ្នកជួលទាំងឡាយដោយគួរលើកលែងការពិន័យឲ្យបង់ប្រាក់បន្ថែមឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់ថ្លៃឈ្នួលនិងបន្តអនុញ្ញាតឲ្យពួកគាត់ស្នាក់នៅបន្តទៀតដោយមិនគួរបណ្ដេញពួកគាត់ចេញឡើយរដ្ឋបាលខេត្តបន្ទាយមានជ័យមានក្តីសង្ឃឹមទុកជាមុនថាអ្នកឧកញ៉ាឧកញ៉ាលោកលោកស្រីដែលជាម្ចាស់ផ្ទះជួលឬបន្ទប់ជួលទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីអំពាវនាវនេះដោយស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ ដោយឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយជាក់ជាមិនខាន។
ចំនួនអ្នកទស្សនា