ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
អាជីវករទិញលក់ជ្រូកនៅតាមព្រំដែន ស្នើឲ្យអាជ្ញាធរជួយ សម្រួបសម្រួលជាមួយក្រុមហ៊ុននាំជ្រូកមកពីថៃចូលកម្ពុជា ក្រោយក្រុមហ៊ុនមួយនេះ ចាប់ជ្រូករបស់ពួកគាត់ជាបន្តបន្ទាប់
Mon,29 March 2021 (Time 05:05 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 124នាក់)


បន្ទាយមានជ័យ÷ នៅព្រឹកថ្ងៃទី ២៩ មីនា ឆ្នាំ ២០២១ នេះ ក្រុមអាជីវករទិញ-លក់ ជ្រូកជាច្រើននាក់ នៅបន្ទាត់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ នៅបានលើកគ្នាទៅកាន់សាលាឃុំអូរបីជាន់ដើម្បីឲ្យអាជ្ញាធរជួយរកដំណោះស្រាយជាមួយក្រុមហ៊ុននាំចូលជ្រូកពីថៃមួយ ។ ក្រុមអាជីវករប្រាប់ថា កន្លងមកពួកគាត់ តែងតែរកស៊ីទិញ-លក់ជ្រូក មានតូចមានធំពីថៃតាមបន្ទាត់ព្រំដែនជាលក្ខណៈគ្រួសាតិចតួចដោយខ្លះដឹកទៅលក់ឲ្យគេទិញចិញ្ចឹមនិងខ្លះយកទៅកាប់លក់តាមទីជនបទពិសេសតាម ភូមិ-ស្រុក នៅបន្ទាត់ព្រំដែន ដើម្បីដោះស្រាយ ជីវភាពគ្រួសា និង បង់បំណុល ធានាគា។

ពួកគាត់បន្តថា ស្រាប់តែមួយរយ:នេះមានបុគ្គលម្នាក់ជាយោធាសឹក រងខេត្តបន្ទាយមានជ័យ បានមកអះអាងថា គាត់ជាតំណាងក្រុមហ៊ុន នាំជ្រូកចូលពីប្រទេសថៃ ហើយបានស្ទាក់ចាប់ជ្រូកពួកគាត់ជាបន្តបន្ទាប់ ប្រគល់ឲ្យមន្ត្រីជំនាញ ដើម្បីតម្រូវឲ្យបង់ប្រាក់ជូនរដ្ឋ ។ ក្រុមអាជីវករបន្តថា កន្លងមកពួកគាត់បានទាក់ទងទៅ ខាងក្រុមហ៊ុននាំចូលជ្រូកពីថៃនៅខេត្តឧត្តរមានជ័យនោះដើម្បីរកស៊ីទិញលក់តាមរយៈក្រុមហ៊ុនដែរប៉ុន្តែខាងក្រុមហ៊ុនហាក់ដាក់ឲ្យក្នុងតម្លៃដែលមិនអាចបានចំណេញទើបពួកគាត់បន្តនាំចូលជ្រូកពីថៃតាមរទេះឬរ៉ឺម៉កម៉ូតូសណ្តោងតាមច្រករបៀងដូចដើម។

ក្រុមអាជីវករអះអាងថាកាលើកគ្នាជួបអាជ្ញាធរឃុំអូរបីជាន់នេះគឺមិនមែនករណីតវ៉ាឬធ្វើបាតុកម្មអ្វីឡើយពោល គឺសុំឲ្យអាជ្ញាធរជួយធ្វើការសម្របសម្រួល ជាមួយខាងក្រុមហ៊ុនឬតំណាងក្រុមហ៊ុនឲ្យពួកគាត់បានរកស៊ីជាធម្មតាផងទោះជាតាមរយៈអាជ្ញាធរក៍បាន ព្រោះសម័យកូវីដនេះលំបាកណាស់ម្យ៉ាងគ្មានប្រាក់ដោះស្រាយបំណុលធនាគាទេ។អ្វីដែលសំខាន់ពួកគាត់សុំរកស៊ីដូចពីមុនហើយថាបើក្រសួងពាក់ព័ន្ធចង់តម្រូវឲ្យពួកគាត់បង់ពន្ធជូនរដ្ឋត្រឹមត្រូវដូចខាងក្រុមហ៊ុនពួកគាត់មិនបដិសេធន៍ទេសំខាន់ត្រូវមានទីតាំងបង់ពន្ធកន្លែងណាមួយដែលជិតនិងងាយស្រួលសម្រាប់ពួកគាត់។

ជុំវិញបញ្ហានេះលោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តប្រាប់តាមទូរស័ព្ទថា ជំនាញនៅតែអនុវត្តន៍វិធានការច្បាប់ដើម្បីទប់ស្កាត់ការីករាលដាលជម្ងឺឆ្លងពីប្រទេសជិតខាង និង ជម្រុញការលើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វក្នុងស្រុកតាមគោលការណ៍ណែនាំរបស់ឯកឧត្តមអគ្គនាយកដ្ឋាន,ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម។

ដោយឡែកមន្ត្រីយោធាម្នាក់ដែលរងការចោទ ប្រកាន់ថា នាំកម្លាំងស្ទាក់ចាប់ជ្រូករបស់អាជីវករហើយអះអាងថា ជាតំណាងក្រុមហ៊ុននាំចូលជ្រូកពីថៃ មិនអាចទាក់ទងសុំកាបំភ្លឺបានទេដោយទូរស័ព្ទ ចុចចូលគ្មានអ្នកទទួល ។ ឆ្លើយតបនិងសំណើរឲ្យជួយរបស់អាជីវករខាងលើលោ តុល សារិន មេឃុំអូរបីជាន់ ប្រាប់អាជីវករថា លោកនិង ជួបជាមួយខាងក្រុមហ៊ុន ឬ តំណាងក្រុមហ៊ុន ដើម្បីពិភាក្សា ក្រែងមានច្រក-ចេញ នៅពេលណាមួយ ។ លោកមេឃុំបន្តថា និង ធ្វើរបាយការណ៍ ជូនទៅថ្នាក់លើផងដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
522 នាក់
ម្សិលមិញ :
891 នាក់
សប្តាហ៍នេះ :
10426 នាក់
ខែនេះ :
33247 នាក់
3 ខែនេះ :
79260 នាក់
សរុប :
702990 នាក់