ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
រដ្ឋបាលខេត្តស្វាយរៀង ស្នើសុំម្ចាស់កាស៊ីណូ ឱ្យផ្អាកជាបណ្តោះអាសន្ន
Tue,30 March 2021 (Time 05:05 PM)
ដោយ ៖ លោក យឹង វិរៈ (ចំនួនអ្នកអាន: 89នាក់)


ខេត្តស្វាយរៀង៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង បានស្នើឱ្យម្ចាស់កាស៊ីណូទាំងអស់ក្នុងខេត្តស្វាយរៀង ដែលបានសុំច្បាប់អនុញ្ញាតបើកអំឡុងពេលកូវីដ១៩កន្លងមកនេះ ឱ្យផ្អាកជាបណ្តោះអាសន្នភ្លាមៗ ដើម្បីការពារ ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងខេត្ត។

យោងតាមសេចក្តីប្រកាសរដ្ឋបាលខេត្ត បានជម្រាបជូន លោកនាយកក្រុមហ៊ុន កាស៊ីណូក្នុងខេត្តស្វាយរៀង ដែលបានចុះ អនុស្សរណៈយោគយល់ជាមួយក្រសួងសុខាភិបាល អោយបានជ្រាបថា នាពេលបច្ចុប្បន្ន នេះ ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងបន្តកើតឡើង គួរឱ្យមានការព្រួយបារម្ភ ។ ដូច្នេះអាជ្ញាធរខេត្តស្វាយរៀង សូមធ្វើការផ្អាកសកម្មភាព អាជីវកម្មគ្រប់ប្រភេទ ដែលកំពុងដំណើរ ការ នៅក្នុងកាស៊ីណូ របស់លោកអ្នកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ រហូតដល់មានការជូនដំណឹងសារជាថ្មី។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ២០នាក់ នៅខេត្តស្វាយរៀង បច្ជុប្បន្ននេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្វាយជ្រំ ខេត្តស្វាយរៀង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
532 នាក់
ម្សិលមិញ :
891 នាក់
សប្តាហ៍នេះ :
10436 នាក់
ខែនេះ :
33257 នាក់
3 ខែនេះ :
79270 នាក់
សរុប :
703000 នាក់