ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមអបអរសាទរ ពិធីបើកបវេសនកាលឆ្នាំសិក្សា ឆ្នាំ ២០២១ - ២០២២ នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូនចាស់
Mon,10 January 2022 (Time 05:51 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 573នាក់)


ចេញផ្សាយថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ អង្គភាព "សារព័ត៌មាន ហ្រ្វាយដេ ដេលី ញូស៍"
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : 088 5000 993,095 538 995
ដោយ : លោក រ៉ម សាវី


បន្ទាយមានជ័យ ÷ នៅរសៀលថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និង មន្ត្រីរាជការ អ្នកមុខ អ្នកការ ដែលពាក់ព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យ បានអញ្ជើញ ចូលរួមអបអរសាទរ ពិធីបើក បវេសនកាល ឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ឋិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

ពិធីនេះប្រារព្វធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និង មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកអភិបាលក្រុង ប្រធាន-អនុប្រធានមន្ទីរ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ ទាំង៣ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ជាច្រើនរូប ទៀតផងដែរ ។

ក្នុងកម្មពិធីបើក បវេសនាកាល ឆ្នាំ ២០២១-ឆ្នាំ២០២២ នេះ ក៏មានការ រៀបចំចែកប័ណ្ណសរសើរ សម្ភារ:សិក្សា និង កង់ ដល់សិស្ស ពូកែ ប្រចាំឆ្នាំ ប្រចាំ សាលា ផងដែរ ដើម្បី លើកចិត្ត ឲ្យក្មួយ ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ រៀនសូត្រ បន្ថែមទៀត ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
639 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6209 នាក់
ខែនេះ :
23774 នាក់
3 ខែនេះ :
73458 នាក់
សរុប :
1911910 នាក់